យោងតាមការចេញផ្សាយ របស់ The Goalបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ទីបំផុតអាចចុះកុងត្រា នាំយកកីឡាករអ្នកចាំទី ដៃស្អិតជាយុវជន ឆ្នើមរបស់ក្លឹប Ajax ម្នាក់មករួមក្លឹបហើយ នៅរដូវក្តៅនេះ។
កីឡាករដែលមានវ័យ ទើបតែ១៨ឆ្នាំមានឈ្មោះថា Tommy Setford ត្រូវបានប្រកាសជាផ្លូវការ ចូលរួមកីឡាដ្ឋាន Emirates បន្ទាប់ពីបានចំណាយ ជាថ្នាលយុវជនរបស់ក្លឹប Ajax ជាយូរមកហើយនិងក៏ធ្លាប់ លេងឲ្យឈុតជម្រើសជាតិ អង់គ្លេសវ័យក្មេងផងដែរ ។
គួរឲ្យដឹងដែរថាកាំភ្លើងធំ Arsenal នឹងត្រៀមចូលរួមការ ប្រកួតប្រជែង ការប្រកួតបើករដូវកាល ក្នុងលក្ខណៈមិត្តភាព នៅទឹកដីអាមេរិក ក្នុងពេលខាងមុខនេះ ម្បីត្រៀមខ្លួនប្រជែងរដូវកាល២០២៤-២០២៥៕
ប្រែសម្រល៖ស៊ុនលី