កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ខ្សែប្រយុទ្ធ លោក Hwang Ui-jo ដែលជាម្ចាស់ជើងឯក Asian Games 2018 បានសារភាពថា លោកបានលួចថតរឿង រួមភេទ ជាមួយនារី ២ នាក់ ហើយឥឡូវនេះ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់ ៤ ឆ្នាំ។
យោងតាមការចោទប្រកាន់បង្ហាញ នៅក្នុងសវនាការរបស់លោកកាលពីថ្ងៃទី ១៦ ខែតុលា លោក Hwang ត្រូវបានចោទប្រកាន់ពីបទ ថតវីដេអូជនរងគ្រោះក្នុងពេលរួមភេទ ដោយគ្មានការយល់ព្រម ពីពួកគេនៅពេលកំពុងធ្វើសកម្មភាពរួមភេទ ៤ លើផ្សេងគ្នាកាលឆ្នាំ២០២២ ។
Yonhap រាយការណ៍ថា ព័ត៌មានលម្អិតអំពីស្ត្រីទាំង ២ នាក់ត្រូវបានរក្សាទុកជាការសម្ងាត់ ដោយសារភាពខុសច្បាប់ នៃវីដេអូសិច។ ជនរងគ្រោះម្នាក់បានបដិសេធមិនព្រមដោះស្រាយ ឬចរចា ហើយបានអំពាវនាវ ឲ្យមានការកាត់ទោសធ្ងន់ធ្ងរប្រឆាំង នឹងលោក Hwang ។
រឿងអាស្រូវនេះបានចាប់ផ្តើមកាលខែមិថុនា ឆ្នាំ ២០២៣ នៅពេលលោក Hwang បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្អូនថ្លៃរបស់លោក ដោយចោទប្រកាន់នាងថា បានបង្ហោះរូបថតស្និទ្ធស្នាលរបស់លោកជាមួយនារីផ្សេងទៀតនៅលើ Instagram ក្នុងការប៉ុនប៉ងធ្វើបាបលោក។ ក្នុងអំឡុងពេលស៊ើបអង្កេតប៉ូលីស បានរកឃើញភស្តុតាងនៃខ្សែប្រយុទ្ធអាយុ ៣២ ឆ្នាំស្ថិតនៅក្នុងសកម្មភាពខុសច្បាប់ដែលនាំទៅដល់ការចាប់ខ្លួនលោក។
ព្រះរាជអាជ្ញាបាននិយាយក្នុងអំឡុង ពេលសវនាការចុងក្រោយ ហើយបានចោទសួរថា តើ Hwang ឆ្លុះបញ្ចាំងដោយស្មោះលើសកម្មភាពរបស់លោកថា ជនរងគ្រោះត្រូវតែស្ថិតនៅក្រោមការឈឺចាប់ និងការអាម៉ាស់យ៉ាងខ្លាំង ហើយពួកគេបានទទួលរងគ្រោះយ៉ាងខ្លាំងដោយការចែកចាយវីដេអូ៕