The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានក្លឹប Bayern Munich បានប្រកាសអះអាងហើយថា ក្លឹបបានកំពុងបើកការចរចា ជាមួយនឹងកីឡាករ Leroy Sane ពិតមែន ដើម្បីអាចបន្តកុងត្រាថ្មី ។
ការប្រកាសនេះធ្វើឡើង នៅចំពេលដែលកីឡាករកំពុង មានលេចឬដំណឹងថា មានការពាក់ព័ន្ធនឹងកុងត្រា ពីសំណាក់ក្លឹបធំៗ នៅអង់គ្លេសមួយចំនួនដូចជា Man UTD និង Arsenal ។
ក្លឹបបិសាចក្រហម Man UTD បច្ចុប្បន្នកំពុងស្វែងរកកីឡាករចំណូលថ្មីមួយ ចំនួនដោយក្នុងនោះមានទាំងកីឡាករ របស់ក្លឹប Bayern Munich មួយចំនួនផងដែរ ដែលមានទាំង Sane និង Goretzka ជាដើម ។
អតីតកីឡាករ Man City រូបនេះបច្ចុប្បន្ននៅសេសសល់កុងត្រាតែមួយឆ្នាំទៀត ប៉ុណ្ណោះជាមួយនឹង Bayern Munich ដូច្នេះគេជឿជាក់ថា ក្លឹបនៅអង់គ្លេស ជាពិសេស Man UTD នឹងអាចចរចានាំយកគាត់ទៅចូលរួមក្លឹបនៅឆ្នាំ២០២៥ខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី