យោងតាមការចេញផ្សាយរបស់ The Mirror បានឲ្យដឹងថាគ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានសារភាពថាពិតជាកំពុងមានបញ្ហាត្រូវដោះស្រាយពិតមែនជុំវិញទំរង់លេងធ្លាក់របស់ក្លឹបនៅប៉ុន្មានប្រកួតចុងក្រោយនេះ។
លោក Pep បាននិយាយថាករណីដែលក្លឹបនឹងមិនអាចមានសិទ្ធលេងនៅពានរង្វាន់ Champions League នោះវានឹងបង្កទៅជាបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរជាមិនខានសម្រាប់ក្លឹបខណៈដែលទំរង់លេងរបស់ Man City បានធ្លាក់ដល់ចំណុចអាក្រក់បំផុតមិនធ្លាប់មានរយៈពេល២១ឆ្នាំចុងក្រោយនេះ។
គ្រូបង្វឹករូបនេះក៏បានបង្ហាញអារម្មណ៍ព្រួយបារម្ភដែរថាកាន់តែយ៉ាប់ជាងនេះនោះគឺថាក្លឹបនឹងអាចបាត់ឈ្មោះចេញពីបញ្ជីពានរង្វាន់ Champions League ជាទៀងទាត់ដូចទៅនឹងក្លឹប Man UTD ដែរ។
បច្ចុប្បន្ន Man City ឈរនៅលេខរៀងទី៧ក្នុងកំពូលតារាងបន្ទាប់ពីបរាជ័យផ្ទួនៗរាប់ចាប់តាំងតែពីទៅលើក្រុមទើបឡើងថ្មីដូចជា Bournemouth និង Nottingham Forest ផង៕
ប្រែសម្រួល៖ស៊ុនលី