The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spursកំពុងត្រៀមធ្វើការពិចារណា ទៅលើបេក្ខភាពគ្រូបង្វឹកថ្មីម្នាក់ ប្រសិនបើមិនអាចលើក ពានរង្វាន់ Europa League ទេនោះ។
ក្នុងនោះគេសង្កេតឃើញថា មានបេក្ខភាព ដ៏មានសក្តានុពលចំនួន២រូប ដើម្បីត្រៀមកធ្វើការជំនួសតំណែង នេះខណៈដែលបច្ចុប្បន្នក្រុម Spurs កំពុងស្ថិតនៅលេខរៀងទី១៤ នៅឡើយក្នុងតារាងកំពូលអង់គ្លេស។
ថ្វីត្បិតតែមិនអាចទទួលបានលទ្ធផលល្អ នៅលីគកំពូលអង់គ្លេស ក្តីប៉ុន្តែលោក Postecoglou ដែលជាគ្រូបង្វឹកចុងក្រោយ របស់ក្លឹបអាចនៅសល់ឳកាស ដើម្បីអាចលើកពានរង្វាន់មួយសម្រាប់ក្រុម ដែលមិនធ្លាប់លើកពានណាសោះ ក្នុងរយៈពេល៥៩ឆ្នាំចុងក្រោយ។
គ្រូបង្វឹកទាំងពីររូបនេះមានដូចជាលោក Marco Silva ដែលកំពុងដឹកនាំក្លឹប Fulham និងគ្រូបង្វឹកលោក Andoni Iraol ដែលកំពុងដឹកនាំក្លឹប Bournemouth៕
ប្រែសម្រួល៖ស៊ុនលី
