កីឡា

Real Madrid ចាប់អារម្មណ៍ប្រធានក្រុមរបស់ Crystal Palace កីឡាករ Guehi

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Marc Guehi បានក្លាយទៅជាគោលដៅ ដ៏អទិភាពនិងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ក្រុមអធិរាជស Real Madridនៅរដូវកាលដោះដូរនេះ។

កីឡាករប្រធានក្រុមរបស់ក្លឹប Crystal Palace រូបនេះលេងក្នុងតំណែងខ្សែការពារកណ្តាល បច្ចុប្បន្នមានកុងត្រាផុតសុពលភាពត្រឹមរ ដូវកាលឆ្នាំ២០២៦ប៉ុណ្ណោះខណៈដែលការចរចាកុងត្រាថ្មី មិនទាន់មានពន្លឺនៅឡើយ។

គេជឿជាក់ថា Real Madrid បានងាកមកចាប់អារម្មណ៍ កីឡាកររូបនេះខ្លាំង មែនទែនហើយថែមទាំងបាន បើកការចរចាជាមួយនឹង ភ្នាក់ងារបស់កីឡាករហើយផងដែរ។

គួរឲ្យដឹងដែរថាក្រៅតែពី Real Madrid កីឡាករ Guehi ក៏ទទួលបានចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗផ្សេងទៀតដូចជា Liverpool, Barcelonaនិង Bayern Munich ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top