កីឡា

Man City ដាក់តម្លៃទាបកីឡាករ Ake សង្ឃឹមអាចប្រមូលលុយបានខ្លះមកវិញ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានប្រកាសដាក់តម្លៃខ្លួន​ របស់កីឡាករខ្សែការពារ Nathan Ake ហើយសង្ឃឹមថាគាត់នឹងអាចផ្ទេរទៅកាន់ក្លឹបថ្មីផ្សេងបាន។

យ៉ាងណាក្តីកីឡាករខ្សែការពារហូឡង់រូបនេះ បានសម្រេចចិត្តមិនចាកចេញ ហើយក៏មិនស្តាប់សំណើរសុំចរចាពីសំណាក់ក្លឹប West Ham ដែលកំពុងដុនដាបនៅក្នុង លីគកំពូលអង់គ្លេសនោះដែរ។

រដូវកាលនេះកីឡាករ Ake ហាក់មិនសូវទទួលបាន ឳកាសក្នុងការបង្ហាញខ្លួនលេងឲ្យក្រុម១១នាក់ដំបូងរបស់ man City ឡើយដោយក្នុងនោះបានត្រឹមតែ៥ប្រកួតប៉ុណ្ណោះបូកទាំងការប្រកួតនៅពានរង្វាន់ Carabao Cup ផង។

គួរឲ្យដឹងដែរថានៅរដូវកាលដោះដូរខែមករាខាងមុខនេះក្លឹប Man City នឹងដាក់លក់កីឡាករ Ake ត្រឹមតែ២១លានផោនប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top