ឥណ្ឌូនេស៊ី ៖ គ្រោងឆ្អឹងអាយុ ៧.២០០ ឆ្នាំរបស់នារីវ័យក្មេងម្នាក់ត្រូវបានគេរកឃើញ ក្នុងរូងភ្នំនៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេកំណត់ថា ជាប្រភេទមនុស្ស បុរាណថ្មីពីក្រុម Toaleans ដែលបានស្លាប់កាលពី ១៥០០ ឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។ ក្រុមស្រាវជ្រាវអន្តរជាតិ មួយបានញែក DNA...
ការស្ទង់មតិមួយបានបង្ហាញថា ការវាយតម្លៃការយល់ព្រម របស់ប្រធានាធិបតី ឥណ្ឌូនេស៊ី Joko Widodo បានធ្លាក់ ចុះដល់កម្រិតទាបបំផុតក្នុង រយៈពេល ៥ ឆ្នាំបន្ទាប់ពីរលក នៃការឆ្លងវីរុសកូរ៉ូណាលើកទី ២។ តាមការស្ទង់មតិ បានបង្ហាញថា អ្នកឆ្លើយតប ៥៩ ភាគរយពេញចិត្តប្រធានាធិ បតីដែលជាចំណាត់ ថ្នាក់ទាបបំផុត ចាប់តាំងពីខែមីនាឆ្នាំ ២០១៦...
ឥណ្ឌូនេស៊ីបានដាក់ទោស អតីតរដ្ឋមន្ត្រីខុទ្ទកាល័យម្នាក់ ឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ បន្ទាប់ពីរកឃើញថា គាត់មានពិរុទ្ធពីបទទទួលសំណូក ទាក់ទងនឹងការចែកចាយជំនួយកូវីដ របស់រដ្ឋាភិបាល ។ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក Juliari Batubara ត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីលោកបានចូលខ្លួន សារភាពនៅគណៈកម្មការលុបបំបាត់អំពើពុករលួយគឺតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានគណៈកម្មការនេះ បានអំពាវនាវជាសាធារណៈឱ្យចូលបង្ហាញខ្លួន ។ ការចាប់ខ្លួនរូបលោក Juliari Batubara បានកើតឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការនេះ...
ហ្សាកាតា៖ ប្រភពពីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើង ១២,៤០៨ ករណី ក្នុងរយៈពេលមួយថ្ងៃ សរុបកើនឡើងដល់ ៣,៩៧៩,៤៥៦ករណី ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ១,០៣០នាក់ សរុបកើនឡើងដល់ ១២៦,៣៧២ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្នកជំងឺដែលបាន ជាសះស្បើយមានចំនួន ២៤,២៧៦ នាក់...
បរទេស ៖ ថ្មីៗនេះមានការចេញ ផ្សាយមួយ ដោយកាសែតបរទេស បានឲ្យដឹងថា ក្រុមអ្នកភូមិ មួយក្រុម នៅប្រទេសឥណ្ឌូនេស៊ីបានសហការគ្នាជាមួយ នឹងក្រុមអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ក្នុងការឌីសាញ ផលិតជារ៉ូបូត មួយប្រភេទដែលកែច្នៃ ចេញពីឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់អ្នកស្រុក ដែលកំពុងកើតកូវីដ។ ដំបូងឡើយវាត្រូវ បានរចនាកំសាន្ត លេងដោយអ្នកភូមិម្នាក់ ដែលមានឈ្មោះថាលោក Aseyanto...
ឥណ្ឌូនេស៊ី ៖ សត្វទន្សាយដ៏កម្របំផុត នៅលើពិភពលោកឈ្មោះ Sumatran ត្រូវបានមន្ត្រីអភិរក្សសត្វព្រៃ ឥណ្ឌូនេស៊ី ជួយសង្គ្រោះ បន្ទាប់ពីវាត្រូវបានគេប្រទះឃើញ ដោយហេតុការណ៍កើតឡើង នៅលើបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទន្សាយដែលត្រូវបានគេស្គាល់ ដោយសារតែមាន សំណាក ចំនួន ១២ នៅសារមន្ទីរហូឡង់...
ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងបោះជំហាន ទៅមុខជាមួយការសាងសង់ រមណីយដ្ឋានមានតម្លៃ ទឹកប្រាក់៤,៨ លានដុល្លាររបស់ខ្លួន ដែលមានឈ្មោះថា ឧទ្យាន Jurassic Park ទោះបីជាមានការព្រមាន ពីអង្គការអប់រំវិទ្យាសាស្ត្រ អង្គការវប្បធម៌ របស់អង្គការសហប្រជាជាតិថា វាអាចមានផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ គម្រោងនេះមាន ទីតាំងនៅលើកោះ...
បរទេស៖ ឧត្តមសេនីយ៍ Andika Perkasa មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី បានតស៊ូដើម្បីប្រព័ន្ធជ្រើសរើស ទាហានដោយយុត្តិធម៌ ស្មើភាពគ្នា សម្រាប់បុរសនិងស្ត្រី។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានហៅការធ្វើតេស្តព្រហ្មចារីរបស់ ប្រទេសឥណ្ឌូនេស៊ីថា ជាការរំលោភបំពានគ្មានលក្ខណៈវិទ្យាសាស្ត្រនិងមានការរើសអើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីលោក Andika Perkasa...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងជូនស្ត្រី ដែលកំពុងមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅដោះក្តី ព្រមទាំងក្មេងអាយុពី១២ ទៅ១៨ឆ្នាំផងដែរ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអនុប្រធានធិបតី Maruf Amin បានបញ្ជាក់ទៀតថា លោកពិតជាស្វាគមន៍យ៉ាងខ្លាំង ចំពោះយុទ្ធនាការមួយនេះ ពីព្រោះថាពួកគេ ជាក្រុមមនុស្សដែលស្ថិតនៅក្នុងប្រភេទ ជនងាយរងគ្រោះខ្លាំង...
ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ២០,៤៦៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយចំនួនឆ្លងសរុបកើនឡើងដល់ចំនួន ២,១៥៦,៤៦៥ករណី ជាមួយនឹងចំនួនអ្នកស្លាប់ ៤៦៣ នាក់ សរុបកើនឡើងដល់ ៥៨,០២៤ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា អ្នកជំងឺ ៩,៦៤៥ នាក់ទៀត...