សុខភាព និង ផ្លូវភេទ
តើការគេងថ្ងៃល្អ ដែរឬទេ?
ការគេងថ្ងៃគឺជាទម្លាប់ញឹកញាប់សម្រាប់មនុស្សមួយចំនួនធំ។ វាជាអ្វីដែលយើងទម្លាប់ធ្វើតាំងពីក្មេង។ ទោះជាបច្ចុប្បន្នមនុស្សពេញវ័យភាគច្រើនមិនត្រូវការគេងថ្ងៃ តែការគេងថ្ងៃ គឺជាវិធីមួយដែលធ្វើអោយរាងកាយអាចមានកម្លាំង និងមានសុខភាពល្អ។ តើការគេងថ្ងៃត្រូវការរយៈពេលប៉ុន្មាន បែបណា ទើបដើម្បីធ្វើឱ្យវាមានសុខភាពល្អ? លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក ជំនាញខាងជម្ងឺផ្លូវចិត្តនិងបញ្ហាគេងមិនលក់ បានលើកឡើងថា៖ “ដើម្បីឆ្លើយសំនួរខាងលើបានយើងត្រូវដឹងពី ការគេងរបស់យើងជាទូទៅជាមុនសិន។ ថនិកសត្វភាគច្រើនគឺជាអ្នកគេង polyphasic មានន័យថាជាការគេងក្នុងរយៈពេលខ្លី តែច្រើនដង ក្នុងរយៈពេលពេញមួយវដ្ត ២៤ ម៉ោង។ មនុស្សគឺជា...