សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ពីការបង្កើនភាពតានតឹង ឈានដល់មាត់ជ្រោះ នៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈសមយុទ្ធយោធារួមគ្នា របស់ពួកគេដែលពាក់ព័ន្ធ នឹងទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់អាមេរិក ដោយប្តេជ្ញាថា នឹងឆ្លើយតបជាមួយនឹង “សកម្មភាពវាយលុក”...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលមានទំហំតូចជាងមុន ហើយបានប្តេជ្ញាថា នឹងផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធបន្ថែមទៀត ដើម្បីពង្រីកឃ្លាំងអាវុធរបស់ប្រទេសនេះក្នុងពេលធ្វើសមយុទ្ធ ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានចេញផ្សាយរូបថតនៃក្បាលគ្រាប់ដែលត្រូវបានគេហៅថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា យុវជនកូរ៉េខាងជើង ប្រមាណជាង៨០០.០០០នាក់ បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងនឹង “ចក្រពត្តិនិយមអាមេរិក” ដែលនេះបានកើតឡើងនៅប៉ុន្មាន ថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដ៏មាន ឥទ្ធិពលបំផុតរបស់ខ្លួន ។ បន្ទាប់ពីឆ្នាំបំបែកកំណត់ត្រានៃការសាកល្បងអាវុធ និងការគំរាមកំហែងនុយក្លេអ៊ែរកើនឡើងពីក្រុងព្យុងយ៉ាង ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន...
បរទេស ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីព្រមានថា ឆាប់ៗនេះរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងអាចពិចារណាបានថា សកម្មភាពសមយុទ្ធយោ ធាអាមេរិកក្បែរទៅនឹងព្រំដែន របស់ខ្លួននោះគឺ ជាសញ្ញាប្រកាសសង្គ្រាម។ សេចក្តីប្រកាស ដោយកូរ៉េខាងជើងនេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបន្ត ធ្វើសកម្មភាពយោធា ជាបន្តបន្ទាប់ដោយអាមេរិក និងកូរ៉េខាងជើង និងក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលអាមេរិក បានបន្តដាក់សំពាធ ទៅកាន់អង្គការសហប្រជាជាតិ ក្នុងការថ្កោលទៅសការធ្វើតេស្ត...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន ២គ្រាប់ ខណៈដែលប្អូនស្រី ដ៏មានឥទ្ធិពលរបស់មេដឹកនាំគីម ជុងអ៊ុន បានព្រមានកងកម្លាំង សហរដ្ឋអាមេរិក ឱ្យបញ្ឈប់សមយុទ្ធយោធា ដោយបានលើកឡើងថា...
សេអ៊ូល ៖ ស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បានថ្កោលទោស ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធកម្រិតខ្ពស់ ដើម្បីជួយទប់ទល់ នឹង កងកម្លាំងរុស្ស៊ី ដោយចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនថា បានឆ្លងកាត់ “បន្ទាត់ក្រហម” និងបង្កើន “សង្គ្រាមប្រូកស៊ី”...
បរទេស៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានវាយតម្លៃក្នុងអំឡុងពេល កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយថា ឥរិយាបថត្រៀមខ្លួន និងការហ្វឹកហ្វឺនរបស់យោធាកូរ៉េខាងត្បូង គឺមានការ “ខ្វះខាតយ៉ាងខ្លាំង” ដូចដែលបានបង្ហាញឱ្យឃើញ ពីការញុះញង់នាពេលថ្មីៗនេះ នៃយន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហ៉ាប់ថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ហៅកាត់ KCNA បានឲ្យដឹងនៅថ្ងៃចន្ទថា ប្រទេសនេះបានធ្វើការសាកល្បង “ដំណាក់កាលចុងក្រោយដ៏សំខាន់” កាលពីថ្ងៃអាទិត្យ សម្រាប់ការអភិវឌ្ឍន៍ផ្កាយរណបចារកម្ម ដែលខ្លួនចង់បញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២៣ ។ សេចក្តីរាយការណ៍នេះ ត្រូវបានចេញផ្សាយមួយថ្ងៃ បន្ទាប់ពីយោធាកូរ៉េខាងត្បូង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា យោធារបស់ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានបញ្ជាឱ្យអង្គភាពជួរមុខធ្វើការបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ដែលជាការឆ្លើយតប ចំពោះសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង នៅក្នុងតំបន់ព្រំដែនទឹកសមុទ្រ ។ សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១៣០គ្រាប់ចូលទៅក្នុងដែនទឹកក្បែរព្រំដែនសមុទ្រភាគខាងលិច និងខាងកើតរបស់ខ្លួនជាមួយនឹងប្រទេសកូរ៉េខាងត្បូង នៅក្នុងសកម្មភាពយោធាចុងក្រោយដែលបង្កើនភាពតានតឹងរវាងគូប្រជែង។ អ្នកនាំពាក្យយោធាកូរ៉េខាងជើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបញ្ជាក់ដូច្នេះថា ការបាញ់កាំភ្លើងធំដែលបានគ្រោងទុកនៅថ្ងៃអង្គារនេះ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា យោធារបស់ប្រទេសកូរ៉េខាងជើងបានបញ្ជាឱ្យមានការបាញ់កាំភ្លើងធំចូលសមុទ្រជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតដោយប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការបាញ់ផ្លោងដោយកូរ៉េខាងជើងកាលពីថ្ងៃមុនចំពេលមានភាពតានតឹងនៅតាមព្រំដែនកើនឡើង។ អ្នកនាំពាក្យអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េបានឲ្យដឹងថា ខ្លួនបានចេញបញ្ជាឱ្យចាប់ផ្តើមការបាញ់គ្រាប់ពិតជាការព្រមាន ដោយរក្សាកូរ៉េខាងត្បូង “ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាបង្កហេតុ” នៅក្នុងតំបន់ជិតព្រំដែន។ អ្នកនាំពាក្យបានឲ្យដឹងថា យោធាកូរ៉េខាងត្បូងបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ និងកាំភ្លើងធំនៅម៉ោងប្រហែល ៩ និង ១៥ ថ្ងៃអង្គារ នេះបើយោងតាមរបាយការណ៍។ កាលពីថ្ងៃច័ន្ទ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានរកឃើញកាំភ្លើងធំប្រហែល ១៣០គ្រាប់ដែលបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ប្រទេសកូរ៉េខាងជើង...