កូរ៉េខាងជើងបានប្រើវិធានការតឹងរឹងបំផុត ដើម្បីទប់ស្កាត់មិនឲ្យកូវីដ១៩ឆ្លងចូល ក្នុងប្រទេសរបស់ខ្លួន តាមរយៈប្រទេសជិតខាង។ តាមកាសែតអង់គ្លេស Dailymail អះអាងថារដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជាឲ្យបាញ់ចោល ជនណាក៏ដោយដែលមកជិតព្រំដែនកូរ៉េខាងជើង ក្នុងចម្ងាយ៨០០ម៉ែត្រ ឬជាងកន្លះគីឡូម៉ែត្រ។ យ៉ាងណាការបាញ់នេះមានករណីលើកលែង ចំពោះកងកម្លាំងការពារព្រំដែន របស់ប្រទេសជិតខាង។ កូរ៉េខាងជើងមានបណ្តោយព្រំដែនប្រវែង ជាង១៤១៦គីឡូម៉ែត្រ ជាប់ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសរុស្ស៊ី។ កូរ៉េកុមុយនីស្តគឺជាប្រទេសតែមួយគត់ លើពិភពលោកដែលមិនរាយការណ៍ ពីករណីឆ្លងកូវីដទៅឲ្យ...
កូរ៉េខាងជើងជាប្រទេសមួយ នៅក្នុងទ្វីបអាស៊ី ដែលអាចចាត់ទុកបានថា មានភាពឯការបំផុត ដោយសារមិនសូវមានភ្ញៀវទេសចរ បរទេសទៅទស្សនា។ ជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើង ហាក់មានការអភិវឌ្ឍន៍ នៅយឺតយ៉ាវនៅឡើយ ។ ប្រទេសនេះមានកងកម្លាំងយោធា និងអាវុធផ្នែកកងទ័ពខ្លាំងក្លា ដោយមានទាំងគ្រាប់មីស៊ីល នុយក្លេអ៊ែរផងដែរ ។ សព្វថ្ងៃប្រទេសកូរ៉េខាងជើង កំពុងដឹកនាំដោយលោក គីម ជុងអ៊ុន។ ខាងក្រោមនេះ ជាការពិតប្លែកៗទាំង...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២ នេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល មិនស្គាល់អត្តសញ្ញាណ ដែលសន្មតថា ជា មីស៊ីលផ្លោង ចូលទៅក្នុងដែនទឹក ភាគខាងកើត ។ សេនាធិការចំរុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលសង្ស័យថា...
បរទេស៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដល់ប្រព័ន្ធផ្សព្វផ្សាយថា ការវាយប្រហារតាមអ៊ីនធឺណិត របស់កូរ៉េខាងជើង បានលួចលុយរូបិយប័ណ្ណឌីជីថល រាប់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់កម្មវិធី មីស៊ីលរបស់ប្រទេសនេះ ។ អ្នកស៊ើបអង្កេតបានរកឃើញថា ចន្លោះឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១ អ្នកវាយប្រហារតាមអ៊ីនធើរណេត បានលួចទ្រព្យសម្បត្តិឌីជីថល លើសពី...
បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានធ្វើការបង្ហាញរូបភាពដែលខ្លួនបានអះអាងថាបានថតចេញពីមីស៊ីលដ៏មានថាមពល មួយធ្លាប់បានបាញ់ចេញកាលពី៥ឆ្នាំមុន។ រូបភាពដ៏កម្រនៃភពផែនដីមើលពីលើលំហអាកាសបានបង្ហាញច្បាស់ត្រង់តំបន់នៃឧបទ្វីបកូរ៉េនិងតំបន់ជុំវិញផងដែរហើយជឿជាក់ថាវាគឺជារូបថតដែលបានផ្តិតយកដោយ មីស៊ីលកម្រិតមធ្យមរបស់កូរ៉េខាងជើង Hwasong-12 ឬ IRBM។ មីស៊ីលប្រភេទនេះត្រូវបានគេស្គាល់ដែរថាជាមីស៊ីលដែលអាច ធ្វើដំណើររហូតទៅដល់រាប់ពាន់គីឡូម៉ែត្រនិងអាចធ្វើឲ្យដែនដីមួយចំនួនរបស់អាមេរិកស្ថិតនៅក្នុងហនិភ័យខ្លាំង អំពីគ្រាប់ក្បាលនុយក្លេអ៊ែរដូចជានៅតំបន់ Guam ជាដើម។ គួរឲ្យដឹងដែរថាមួយខែមករាកន្លងទៅនេះកូរ៉េខាងជើងបានធ្វើការបាញ់ សាកល្បងគ្រាប់មីស៊ីលជាច្រើនប្រភេទនិងជាច្រើនដងសាជាថ្មីបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈដោយសារបញ្ហា កូវីដ៕ ប្រែសម្រួល៖ស៊ុនលី
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា នាយសេនាធិការចម្រុះ កូរ៉េខាង ត្បូង (JCS)បានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ ហៅកាត់ (DPRK) បានបាញ់គ្រាប់មីស៊ីលមិន ស្គាល់អត្តសញ្ញាណ១គ្រាប់ឆ្ពោះទៅសមុទ្រខាងកើត ។ ខាង JCS បានឲ្យដឹងថា នៅក្នុងសារខ្លីមួយដោយមិនបង្ហាញ ពីការរៀបរាប់លម្អិតណាមួយ...
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់នូវអ្វីដែលទំនងជាមីស៊ីល ចំនួនពីរគ្រាប់ ចេញពីតំបន់ដីគោកមួយកន្លែង ចូលទៅក្នុងសមុទ្រ ហើយនេះ នឹងជាការបាញ់តេស្តសាកល្បងអាវុធ លើកទី៥ របស់កូរ៉េខាងជើង នៅក្នុងឆ្នាំនេះ។ យោធាកូរ៉េខាងត្បូង មិនបានបញ្ចេញសេចក្តីថ្លែងការណ៍ផ្លូវការ ស្តីពីមីស៊ីលនោះទេ ប៉ុន្តែបាននិយាយក្នុងសន្និសីទកាសែតដ៏ខ្លីមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្លួននៅតែកំពុងធ្វើការវិភាគ ចំពោះការបាញ់តេស្តសាកល្បងនោះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាជាពេលពិនិត្យបញ្ហា នៃការចាប់ផ្តើមឡើងវិញ នូវសកម្មភាពដែលបានផ្អាក ជាបណ្ដោះអាសន្នទាំងអស់ ដែលនេះជាការពោលសំដៅច្បាស់ៗ ចំពោះការលុបចោលការផ្អាក លើការធ្វើតេស្តមីស៊ីល វាយប្រហារចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែ។ តាមសេចក្តីរាយការណ៍ លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយបក្សពលករកូរ៉េកាលពីថ្ងៃពុធ...
បរទេស៖ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកកំពុងតែដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង៥រូប សម្រាប់ការទិញទំនិញដែលប្រើប្រាស់សម្រាប់កម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលបន្ទុកស៊ើបការណ៍អំពើភេរវកម្មនិងហិរញ្ញវត្ថុ លោក Brian E. Nelson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការថ្ងៃនេះ ជាផ្នែកនៃកិច្ចប្រឹងប្រឺងកំពុងមានរបស់អាមេរិក ដើម្បីទប់ស្កាត់កម្មវិធីអាវុធប្រល័យលោកនិងមីស៊ីលផ្លោងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ លោកបន្តថា “ការបាញ់តេស្តមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ជាភស្តុតាងថែមទៀតថា វាបានបន្តធ្វើឲ្យកាន់តែទំនើបនូវកម្មវិធីដែលត្រូវបានហាមឃាត់ បើទោះជាសហគមន៍អន្តរជាតិ...
បរទេស៖ក្នុងទង្វើដ៏កម្រមួយ ប្រទេសកូរ៉េខាងជើង គ្រោងនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋសភាមួយ ហនៅក្នុងខែកុម្ភៈឆ្នាំក្រោយ ដើម្បីពិភាក្សាគ្នាអំពីកញ្ចប់ថវិកា និងច្បាប់ស្តីពីការថែទាំកុមារ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ដោយត្រូវប្រារព្ធធ្វើនៅក្នុងទីក្រុងព្យុងយ៉ាងនោះ កិច្ចប្រជុំធ្វើឡើងដោយសភាកូរ៉េនេះ នឹងប្រព្រឹត្តទៅស្ទើរតែមួយឆមាស ក្រោយប្រទេសកុម្មុយនិស្តឯកោនេះ ធ្លាប់បានធ្វើកិច្ចប្រជុំសមាជិកកំពូលរបស់រដ្ឋសភាខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង...