បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័របានឲ្យដឹងថារដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងប្រកាសស្វែងរកជំនួយពីធនាគារក្នុងស្រុកចំនួន៥ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការទិញអាវុធរបស់ប្រទេសប៉ូឡូញក្នុងទំហំទឹកប្រាក់ដល់ទៅ២២ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងWarsawបានសម្រេចចិត្តទិញអាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានបញ្ជាក់ទៀតថា៖ធនាគារក្នុងស្រុកចំនួន៥កំពុងពិនិត្យឡើងវិញនូវប្រាក់កម្ចីដែលរួមបញ្ចូលគ្នាជាវិធានការគាំទ្រក្នុងគោលបំណងជួយដល់ការទិញផ្នែករឹងយោធារបស់Warsawពីទីក្រុងសេអ៊ូល។ កញ្ចប់អាវុធទាំងនោះត្រូវបានគេដឹងថាមានរាប់បញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំគ្រាប់រ៉ុក្កែត និងយន្តហោះចម្បាំងផងដែរ។ របាយការណ៍នេះបង្ហាញពីចេតនារបស់ទីក្រុងសេអ៊ូលក្នុងការធ្វើការជុំវិញឧបសគ្គផ្នែកហិរញ្ញប្បទានរបស់ប្រទេសប៉ូឡូញ ដើម្បីធានានូវអ្វីដែលនឹងក្លាយជាកុងត្រាលក់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់កូរ៉េខាងត្បូង ដែលមានតម្លៃប្រហែល ២២,៧ពាន់លានដុល្លារ។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងធ្វើឡើងបន្ទាប់ពីបរាជ័យការចរចារវាងប្រទេសទាំងពីរកាលពីឆ្នាំមុន ដែលក្រុមហ៊ុនផលិតសព្វាវុធកូរ៉េខាងត្បូងបានត្រៀមរៀបចំការផ្គត់ផ្គង់រថក្រោះ និងយន្តហោះចម្បាំងមួយចំនួន៕ប្រែសម្រួល៖ស៊ុនលី
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរជាច្រើន ហើយនៅថ្ងៃពុធនេះ អាជ្ញាធរបានចេញ ការព្រមាន ខណៈព្យុះត្រូពិច Khanun បានបក់បោកចេញពីឆ្នេរសមុទ្រ ភាគខាងត្បូងរបស់ប្រទេសជប៉ុន នឹងឆ្ពោះទៅកាន់ទឹកដីកូរ៉េខាងត្បូង ។ ខ្យល់ព្យុះនេះ ត្រូវបានប្រែក្លាយស្ថានភាពជាព្យុះទីហ្វុង បានជំរុញឱ្យកូរ៉េខាងត្បូងចាប់ផ្តើមជម្លៀស មនុស្សរាប់ម៉ឺននាក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដំណើរទស្សនកិច្ច ទៅកាន់ប្រធានាធិបតី កូរ៉េខាងត្បូង Yoon Suk-yeol និងសមភាគី ប៉ូឡូញ លោក Andrzej Duda ធ្វើឡើងនៅក្នុងពេលដែលរបាយការណ៍ពាណិជ្ជកម្មរវាងគ្នាបានកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រមួយ ហើយភាគីទាំងពីរបានសន្យាថានឹងធ្វើការរួមគ្នាលើគម្រោងឧស្សាហកម្មការពារជាតិ និងថាមពលធំៗផ្សេងទៀតផងដែរ។ នៅក្រោយកិច្ចពិភាក្សា ជាមួយនឹងភាគីប៉ូឡូញ លោក Andrzej Duda រួចរាល់លោក Yoon...
សេអ៊ូល ៖ នាថ្ងៃទី ២៩ ខែមិថុនា ក្រុមវង់តន្រ្តីជាតិ របស់ប្រទេសកូរ៉េបាននិយាយថា ខ្លួននឹងបង្ហាញខ្លួនជាលើកដំបូង នូវមនុស្សយន្ត Android ដើម្បីធ្វើជាអ្នកដឹកនាំ សម្រាប់ការវង់ភ្លេងជាតិឡើងវិញ នៅថ្ងៃសុក្រជាមួយនឹងតន្ត្រី ដែលបានសម្តែងដោយប្រើ ឧបករណ៍ប្រពៃណី របស់ប្រទេស យោងតាមការចេញ ផ្សាយពីគេហទំព័រUPI ។ មនុស្សយន្ត ប្រព័ន្ធ ប្រតិបត្តិការ...
បរទេស៖យោងតាមការ ចេញផ្សាយ របស់កាសែត The WSJ កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង ទីបំផុតគឺបានទទួលភ្លើងខៀវ ពីសហរដ្ឋអាមេរិក ហើយក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ជាច្រើនរយពាន់គ្រាប់ ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែល បានបន្តទៀតថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀង ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមដឹកជញ្ជូនអាវុធ ទាំងនោះតាមនាវាទៅកាន់សហរដ្ឋអាមេរិក ជាមុនដែលក្រោយមកនឹងបន្តដឹក បន្តទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែភាគីទាំងពីរមិនបានទទួលស្គាល់ព៍ត៌មាននេះ នៅឡើយដោយសារ...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៨ ខែមីនា អ្នកនិយមលេងអ៊ីនធើណេត ព្រឺសម្បុរ ចំពោះចៅប្រុស របស់អតីតប្រធានាធិបតី Chun Doo Hwan គឺលោក Chun Woo Won ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអវកាសឯកជន របស់កូរ៉េខាងត្បូងឈ្មោះថា Innospace បានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះយាន សាកល្បងដោយជោគជ័យ ដែលជាការកត់សម្គាល់លើក ដំបូងបំផុតនៃប្រភេទ របស់ខ្លួនដោយវិស័យឯកជន របស់ប្រទេសនេះ ។ យាន Hanbit-TLV ដែលជាយាន បាញ់បង្ហោះសាកល្បង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា យោធាក្រុងសេអ៊ូលបានអះអាងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយនៅថ្ងៃអាទិត្យនេះ យោធារបស់ក្រុងសេអ៊ូល បញ្ជាក់ទៀតថា នេះជាការបង្ហាញកម្លាំងលើកទី៤នៅក្នុងរយៈពេល១សប្តាហ៍ នៅគ្រាដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាដ៏ធំ ។ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា និងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង លោក Na Chul ដែលបានបង្ហាញខ្លួន ក្នុងរឿងភាគ ជាច្រើនដូចជា Vincenzo, Jirisan និង Little Women បានទទួលមរណភាពហើយ នៅអាយុ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា ប៉ូលិសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានបញ្ជូនមន្ត្រី រដ្ឋាភិបាលចំនួន២៣នាក់ ទៅកាន់អយ្យការ លើការធ្វេសប្រហែសក្នុងវិជ្ជាជីវៈ និងការចោទប្រកាន់ ផ្សេងទៀត បន្ទាប់ពីបញ្ចប់ការស៊ើប អង្កេតរយៈពេល៧៤ថ្ងៃ លើករណីធ្វើឲ្យក្រុមមនុស្សស្លាប់ ដែលបានកើតឡើង កាលពីចុងខែតុលា នៅក្នុងស្រុក Itaewon នៃទីក្រុងសេអ៊ូល ក្នុងអំឡុងពិធីបុណ្យ...