ព័ត៌មានអន្តរជាតិ

ចៅប្រុស របស់អតីត ប្រធានាធិបតីកូរ៉េខាងត្បូង រូបសង្ហារបស់លោក Chun Woo Won ត្រូវចាប់ខ្លួន នៅព្រលានយន្តហោះ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៨ ខែមីនា អ្នកនិយមលេងអ៊ីនធើណេត ព្រឺសម្បុរ ចំពោះចៅប្រុស របស់អតីតប្រធានាធិបតី Chun Doo Hwan គឺលោក Chun Woo Won ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៅពេលមកដល់ប្រទេស កូរ៉េខាងត្បូង ។

ប៉ូលីសបានចាប់ខ្លួន លោក Chun Woo Won ដែលបានលាតត្រដាងអាថ៌កំបាំងគ្រួសារ របស់លោក ហើយថែមទាំង បានសារភាពថា លោកប្រើប្រាស់ គ្រឿងញៀន ផងដែរ ។ អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន នៃទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល បានចាប់ខ្លួនលោក Chun Woo Won នៅអាកាសយានដ្ឋានអន្តរជាតិ Incheon បន្ទាប់ពីលោកបានចាកចេញ ពីអាកាសយានដ្ឋាន JFK ក្នុងទីក្រុងញូវយ៉ក ។

លោក Chun Woo Won បានលាតត្រដាងអាថ៌កំបាំងក្នុងគ្រួសារ និងសារភាពពីការប្រើប្រាស់ថ្នាំញៀន ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានផ្សព្វផ្សាយពីម៉ោង និងកាលបរិច្ឆេទមកដល់ របស់លោកតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកបានបង្ហាញថា លោកមានគម្រោងទៅទស្សនាមជ្ឈមណ្ឌលវប្បធម៌ 5.18 Memorial នៃចលនាប្រជាធិបតេយ្យ Gwangju នៅពេលលោកមកដល់ប្រទេសកូរ៉េ ។

នៅពេលលោក Chun Woo Won មកដល់ត្រូវបានអ្នកសារព័ត៌មាន ចោមរោម និងផ្តិតយករូបភាពរបស់លោក ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ អ្នកនិយមលេងអ៊ីនធើណេតកូរ៉េ ជាច្រើនបានចាប់អារម្មណ៍ជាមួយ នឹងរូបរាងដ៏ទាក់ទាញរបស់លោក និងបានសរសើរ ពីរូបរាងដ៏សង្ហារបស់លោក ៕

Most Popular

To Top