ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យា ដែលឡើងកូដខ្លាំងបំផុត កាលជំនាន់កូវីដ ឥឡូវចាប់ផ្តើមចុះខ្សោយហើយ
បន្ទាប់ពីឡើងកូដខ្លាំងយ៉ាងរហ័សបំផុត ក្នុងពិភពលោក ក្នុងអំឡុងការបិទខ្ទប់នៃការផ្ទុះរីករាលនៃជំងឺកូវីដ១៩ ប៉ុន្មានឆ្នាំកន្លងមក ពេលនេះក្រុមហ៊ុនប្រព័ន្ធវីដេអូអនឡាញ Zoom បានជួបការធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំង ឈានដល់ការសម្រេចកាត់បន្ថយបុគ្គលិកហើយ។ ក្រុមហ៊ុន Zoom បានប្រកាសកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រមាណ ១៣០០នាក់ ឬប្រហែល ១៥% ខណៈតម្រូវការនៃប្រើប្រាស់ប្រព័ន្ធវីដេអូអនឡាញរបស់ក្រុមហ៊ុនអាមេរិកនេះ បានធ្លាក់ចុះ ស្របពេលដែលពិភពលោកចាប់ផ្តើមវិលទៅរកភាពប្រក្រតីឡើងវិញ។ វិធានការនេះ បានធ្វើឱ្យ...