បុគ្គលិកម្នាក់ដែលស្ថិតក្នុងក្រុមការងាររៀបចំឆាកប្រគំតន្ត្រី “Summer Swag 2022” របស់ PSY ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត ដោយសារហេតុការណ៍បាក់ឆាក ក្រោយកម្មវិធីចប់។ ផ្អែកតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានជាច្រើនបានរាយការណ៍ នៅថ្ងៃទី៣១ ខែកក្កដា បុរសជនជាតិម៉ុងហ្គោលីម្នាក់មានវ័យខ្ទង់ ២០ឆ្នាំជាង បានធ្លាក់ពីលើឆាកកម្ពស់ ២០ម៉ែត្រ ខណៈខ្លួនកំពុងរុះរើប៉មភ្លើង ដែលបានដំឡើងសម្រាប់កម្មវិធីប្រគំតន្ត្រី។ ភ្លាមៗ បុរសម្នាក់នេះក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរនោះ ប៉ុន្តែជាអកុសល លោកបានអស់ដង្ហើមទៅហើយ។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការប្រគំតន្ត្រីដែលធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា។ ចំណែកឯ...
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រទេសថៃ បានឆ្លងកូវីដ១៩ បន្ទាប់ពីបានធ្វើដំណើរ ទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៍មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។ លោក Anutin រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ២ដូស រួមទាំងបានចាក់ដូសជម្រុញ ៤ដូសថែមទៀត ប៉ុន្តែនៅតែមិនអាច...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ភាពអស់កម្លាំងនៅតែបន្ត ជារោគសញ្ញាទូទៅបំផុត នៃជួបប្រទះរបស់ប្រជាជនរស់នៅ ចក្រភពអង់គ្លេស ដោយ ៥៥ ភាគរយ នៃអ្នក មានមេរោគ COVID-19 ដែលរាយការណ៍ដោយខ្លួនឯង បន្ទាប់មក ៣២ភាគរយ ដកដង្ហើមខ្លី ២៣ភាគរយ ក្អក និង ២៣ភាគរយ...
សិង្ហបុរី៖ ប្រទេសសឹង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥,២៨៣ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៥៨២,៦៣៨ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមករណីថ្មី ៣១១៤ ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR និង ១២,១៦៩ករណី តាមរយៈ ARTs (ការធ្វើតេស្តរហ័ស antigen) នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ ក្នុងចំណោមករណី PCR មាន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ-១៩ រួមទាំងការផ្តល់ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃបន្ថែមទៀត និង “របាំងមុខដែលមានគុណភាពខ្ពស់” ដល់ជនជាតិអាមេរិក។ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកនឹងធ្វើឱ្យ “របាំងមុខដែលមានគុណភាពខ្ពស់” ផ្តល់ជូនប្រជាជនអាមេរិក ដោយឥតគិតថ្លៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតីក៏បានប្រកាសថា រដ្ឋបាលរបស់លោកនឹងទិញឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ថែមចំនួន ៥០០...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Financial Times បានរាយការណ៍ឲ្យដឹងថា អាជីវកម្មនៅទូទាំងសហរដ្ឋអាមេរិក កំពុងជួបការលំបាកក្នុងការរក្សាបុគ្គលិកពេញលេញ ខណៈដែលការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ បានបណ្តាលឱ្យបុគ្គលិករបស់ពួកគេជាច្រើននាក់ធ្លាក់ខ្លួនឈឺ ឬដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។ របាយការណ៍បានកត់សម្គាល់ថា អាជីវកម្មអាមេរិកមួយចំនួនធំ កំពុងបិទជាបណ្ដោះអាសន្ន ឬកែសម្រួលម៉ោងធ្វើការ ដោយសារចំនួនជនជាតិអាមេរិក ដែលឆ្លងវីរុសនេះឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ ក្រុមហ៊ុនអាកាសចរណ៍ ហាងលក់រាយ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងសាលារៀន ស្ថិតក្នុងចំណោមអ្នកដែលប្រឈមមុខនឹងការខ្វះខាតបុគ្គលិកធ្ងន់ធ្ងរ...
កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦,៥១៧ករណីទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនឆ្លងសរុបទូទាំងប្រទេសកើនដល់ដល់ ២,៥៣៥,៣៣៨ករណី នេះបើយោងតាមក្រសួងសុខាភិបាល។ ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា ១៦រណីថ្មីត្រូវបាននាំចូល ដោយ ៦៥០១ករណី គឺជាការចម្លងក្នុងស្រុក ចំណែកការស្លាប់ចំនួន ៤១នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៩៥៧៦នាក់ ។ អ្នកជំងឺ ៦០២៦នាក់ផ្សេងទៀតត្រូវបានដោះលែងបន្ទាប់ពីការជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យសរុបដល់កើនឡើងដល់២,៤៤១,៤៨៥នាក់...
លោកស្រី Deborah Birx អតីតអ្នកសម្របសម្រួលកិច្ចការងារកូវីដ ក្រោមអាណិត្តគ្រប់គ្រង របស់លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតថា៖ ខ្ញុំជឿជាក់ថា ប្រសិនបើយើងអាចធ្វើការអនុវត្ត ចំណាត់ការបានយ៉ាងត្រឹមត្រូវ ជាពិសេសទៅលើការពាក់ម៉ាស ព្រមទាំងចំណាត់ការផ្សេងមួយចំនួនទៀត ព្រមទាំងការបង្កើនការធ្វើតេស្តផងនោះ យើងនឹងអាចធ្វើការកាត់បន្ថយ ចំនួនអ្នកបាត់បង់ជីវិត ពី៣០ទៅ៤០ភាគរយជាមិនខាន។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ សហរដ្ឋអាមេរិក បានរាយការណ៍ចំនួនអ្នកឆ្លងកូវីដ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន២.៧២០នាក់គិត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះបានកើនឡើង ដល់ ៤.១៩៨.៦៧៨នាក់ដោយចំនួនអ្នកស្លាប់បានបន្ថែម១៤៩នាក់នាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់១៤០.៩៥៤នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ។ យោងតាមក្រសួង អ្នកជំងឺដែលបានជាសះស្បើយ ចំនួន៥.៣៥៦នាក់ទៀតត្រូវបានចាកចេញពីមន្ទីរពេទ្យដែលនាំ ឱ្យចំនួនសរុបនៃការជាសះស្បើយឡើងវិញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះកើនឡើង ដល់៤.០០៨.០៦២នាក់ ។ ក្រសួងបានឲ្យដឹងថា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យថា ពលរដ្ឋផ្សេងទៀតចំនួន៣៣.១៩៦នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ដែលនំាឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនឡើងដល់៦.៧៣១.៤២៣នាក់ ។ អង់គ្លេស ក៏បានរាយការណ៍ដែរថា ករណីស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ចំនួន៦១នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស នាពេលបច្ចុប្បន្ននេះ ចំនួន១៣២.៤៣៧នាក់ ។ តួលេខទាំងនេះបូករួមទំាង...