ប្លែកៗ
មហាសេដ្ឋីប្រាក់វ៉ាល់លានមួយចំនួនកាន់តែមានខ្លាំងលើសមុនអំឡុងកូវីដ-១៩
វិបត្តិកូវីដ១៩ ឬកូរ៉ូណា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិសេសក្រុមហ៊ុនសេវាកម្ម ដឹកជញ្ជូននានា រហូតខាតបង់រាប់សិបលាន និងខ្លះប្រកាសក្ស័យធនក៏មាន។ យ៉ាងណា សម្រាប់មហាសេដ្ឋីមួយចំនួនបែរជាមានកាន់តែខ្លាំងឡើងអំឡុងការរីករាលដាលនៃមេរោគកូវីដនេះ ភាគច្រើនពួកគេគឺជាអ្នកជំនួញលើវិស័យអាជីវកម្មអនឡាញ។ ទស្សនាវដ្ដីមុខជំនួញដ៏ល្បីឈ្មោះ Forbes បានចាត់ថ្នាក់មហាសេដ្ឋី២៥រូបដែលគេសង្កេតឃើញថាបានកើនប្រាក់ចំណេញទ្វេដងអំឡុង២ខែចុងក្រោយនេះ។ ២៥រូបនោះមាន៣នាក់មកពីប្រទេសចិន ដូចជា Pony Ma, Jack Ma និង Huang Zheng...