Event
ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ធ្វើយុទ្ធនាការចែករំលែក ក្តីស្រលាញ់ទៅដល់កុមារកំព្រាឥតទីពឹងជិត ២០០នាក់ នៅ «មណ្ឌលមែកឈើ»
(ភ្នំពេញ)៖ យ៉ាងហោចមានកុមារកំព្រាឥតទីពឹងមានចំនួន១៦៣នាក់ កំពុងទទួលបានការគាំពារពី «មណ្ឌលមែកឈើ» ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលការផ្តល់ជូននេះមានទាំងជម្រករស់នៅ គ្រឿងឧបភោគបរិភោគ ផ្ដល់ការសិក្សាអប់រំ និងសម្ភារផ្សេងៗទៀត សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ ដើម្បីកសាងទំពាំងដែលមានសមត្ថភាពជូនប្រទេសជាតិ តែទោះជាយ៉ាងណាចំនួនកុមារកាន់តែកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យមណ្ឌលមានការខ្វះខាតផងដែរ។ ដោយមើលឃើញយ៉ាងដូចនេះស្របជាមួយនឹងទិវានៃសេចក្តីស្រលាញ់ និងក្នុងគោលបំណងជួយដល់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរផងនោះ...