អាការឈឺក្បាលកើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលបង្កឲ្យយើងកើតមានអាការឈឺក្បាលដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនាថ្គាមដើម្បីទំពារស្ករកៅស៊ូគ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េមៈ បង្កឲ្យកើតមានការត្រជាក់ខ្លាំងនៅក្នុងក្រអូមមាត់បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។ អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាលមួយចំហៀងឬ ប្រកាំង (Migraine)។ អាការនេះច្រើនកើតឡើងក្រោយពេលយើងបរិភោគប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។ កាបូនម៉ូណុកស៊ីដ (Cabon Monoxide) :...
នៅពេលដែលវ័យរបស់អ្នកមានការវិវត្តន៏ វ័យរបស់ខួរក្បាលរបស់អ្នក ក៏មានការវិវត្តន៏ដែរ ដោយ ជួនពេលខ្លះអ្នកមានការភ្លេចភ្លាំងជាងមុន។ ដូច្នេះ ដើម្បីបង្កើនការចងចាំ គឺវាត្រូវទាក់ទងនឹង ការបរិភោគចំណីអាហារ និង ការធ្វើលំហាត់ប្រាណ ។ មិនត្រឹមតែការបរិភោគចំណីអាហារទេ ដែលមានការរួមចំណែកក្នុងការបង្កើនភាព ចងចាំរបស់ខួរក្បាល ការធ្វើលំហាត់ប្រាណ ក៏អាចចូលរួមចំណែក ក្នុងការធ្វើឲ្យខួរក្បាលរបស់ យើងមានការចងចាំបានល្អដែរ។ ខួរក្បាលរបស់យើងត្រូវការចំណីអាហារ គ្រប់គ្រាន់ និងសមស្រប...
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និយាយថា សៀវភៅផែនទីមួយក្បាល ដែលបង្ហាញអំពីដំណើរឆ្លងកាត់ របស់ហ្សេននៅក្នុងសរីរាង្គទាំងមួល នៃសកម្មភាពរបស់ខួរក្បាលមនុស្ស គឺជាគ្រឹស្តដ៏សំខាន់មួយ និងពន្លឺសម្រាប់បំភ្លឺសម្រាប់ករណី នៃការកើតមានជំងឺខាងប្រសាទ។ ក្រុមអ្នកវិទ្យាសាស្រ្តនៅឯវិទ្យាស្ថាន Allen ផ្នែកវិទ្យាសាស្រ្តខួរក្បាលនៅក្នុងរដ្ឋ Seattle បានបង្កើតផែនទីនៃ ខួរក្បាលរបស់មនុស្ស ដោយបានធ្វើការពិនិត្យហ្សែន នៅក្នុងផ្នែកជាក់លាក់នៃខួរក្បាល របស់សាកសព ប្រហែល ៩០០ ផ្នែក។ ទន្ទឹមនឹងនេះដែរ...
ទីក្រុងប៊ែកឡាំង ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា តំបន់ខួរក្បាលដែលភ្ជាប់ទៅនឹងការ ប៉ះប្រដាប់ភេទចំពោះស្ត្រីត្រូវបានរកឃើញ ដោយអ្នកវិទ្យាសាស្ត្រ ហើយបានរកឃើញថា មានការវិវឌ្ឍន៍កាន់តែច្រើន ចំពោះអ្នកដែលមានការរួមភេទច្រើន បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវបានបន្តថា វាមិនច្បាស់ទេថា តើការមានផ្ទៃធំ នៃខួរក្បាលដែលនឹកដល់ការរំញោច ប្រដាប់បន្តពូជធ្វើឲ្យស្ត្រីមាន ការប៉ះពាល់ខ្លាំងឬអត់។ ពួកគេក៏មិនបានកំណត់ថា តើវាជំរុញឲ្យមានការ រួមភេទកាន់តែច្រើន ឬសូម្បីតែពង្រីកតំបន់នេះតាមរបៀប...
ធ្លាប់ដឹងទេថា ត្រឹមការជិះកង់ធម្មតាក៏អាចជា លំហាត់ប្រាណមួយដ៏ប្រសើរ សម្រាប់សុខភាពរាងកាយផងដែរ។ ថាតើការជិះកង់អាចផ្ដល់អត្ថប្រយោជន៍ល្អយ៉ាងណាខ្លះ? ទាំងនេះជាំមូលហេតុដែលអ្នកគួរ ចាប់ផ្ដើមធ្វើលំហាត់ប្រាណជិះកង់ ៖ ១. ប្រឆាំងជំងឺមហារីក ជឿឬអត់ថាការជិះកង់ ក៏អាចជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក? ការរស់នៅដោយគ្មាន ភាពសកម្មនៃរាងកាយ ឬមិនធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកប្រឈមមុខខ្ពស់ នឹងហានិភ័យនៃជំងឺមហារីក ខណៈដែលជាតិពុលផ្សេងៗ ត្រូវប្រមូលផ្ដុំកកកុញក្នុងរាងកាយ។ ជាលទ្ធផល DNA ត្រូវប្រែប្រួល...
អាល្លឺម៉ង ៖ សត្វកូនក្អូកអាចរស់ បានដោយគ្មានការដកដង្ហើម បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ ចាក់បេះដូងរបស់ពួកគេ ជាមួយសារាយ នៅក្នុងការ ពិសោធន៍មួយ ហើយបច្ចេកទេសដូចគ្នា អាចធ្វើឲ្យអ្នកជំងឺដាច់សរសៃ ឈាមខួរក្បាលមានជីវិត នៅពេលខួរក្បាល ត្រូវការអុកស៊ីសែន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ អ្នកជីវវិទូ នៅសាកលវិទ្យាល័យ Ludwig-Maximilians-University Munich បានចាក់សារាយ...