មីយ៉ានម៉ា៖ អាជ្ញាធរប្រទេសមីយ៉ានម៉ា បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១៤៤នាក់បានស្លាប់ និងជាង ៧០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស កាលពីរសៀលថ្ងៃសុក្រ។ នេះបើយោងតាមការស្ទាបស្ទង់ ភូមិសាស្ត្រអាមេរិក (USGS)ថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ ដោយបានដួលរលំអគារជាច្រើននាក់ រងរបួស និងបានបញ្ជូនការរញ្ជួយ...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានបំផ្លិចបំផ្លាញភាគខាងត្បូង ប្រទេសទួរគី និងប្រទេសជិតខាងស៊ីរី បានកើនលើសពី ៣៥០០០នាក់នៅថ្ងៃចន្ទ នេះបើយោងតាមតួលេខ ដែលបានមកពីប្រទេសទាំងពីរ។ ជាមួយនឹងរយៈពេលមួយសប្តាហ៍ បានកន្លងផុតទៅ ចាប់តាំងពីគ្រោះមហន្តរាយ ឱកាសក្នុងការស្វែងរកអ្នកនៅរស់រាន មានជីវិតកាន់តែតិចទៅៗ នៅពេលដែលក្រុមអ្នកជួយសង្គ្រោះ បន្តវាយលុកអគារដែលដួលរលំ ក្នុងភាពត្រជាក់ដ៏ជូរចត់ ជាមួយនឹងក្តីបារម្ភកើនឡើងជុំវិញការផ្ទុះឡើង នៃចលាចលដ៏មានសក្តានុពល នៅពេលដែលភាពអស់សង្ឃឹម បានឈានចូលមកដល់។ លោក...
ឥណ្ឌូនេស៊ី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារលើកោះជ្វា (Java) របស់ប្រទេសឥណ្ឌូណេស៊ី នៅដើមសប្តាហ៍នេះបានកើនឡើងដល់៣១០នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពបន្ថែមទៀតស្ថិតនៅក្រោមការបាក់ដី ។ មនុស្សយ៉ាងតិច២៤នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ។ នៅក្នុងទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងលិចកោះជ្វា អ្នកស្រុកបានប្រមូលផ្តុំគ្នានៅជិតវិហារអ៊ីស្លាមដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់ការអធិស្ឋានកាលពីថ្ងៃសុក្រ ។ អ្នកផ្សេងទៀតបានធ្វើការអធិស្ឋានរួមជាមួយនឹងអ្នកជួយសង្គ្រោះនៅក្នុងតង់នៅមជ្ឈមណ្ឌលជម្លៀសខ្លួន ។ លោក Henri...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា កាលពីថ្ងៃអាទិត្យម្សិលមិញ គ្រោះរញ្ជួយដីមួយកម្រិត៦,៥រ៉ិចទ័រ អង្រួននៅលើដែនដី ភាគឦសាន នៃកោះតៃវ៉ាន់ អ្នកស្រុកបានរាយការណ៍ថា មានការរញ្ជួយដ៏ខ្លាំងកើតឡើង នៅរដ្ឋធានីតៃប៉ិ ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ ពីការខូចខាតទ្រង់ទ្រាយធំនោះទេ ។ ការិយាល័យតាមដានអាកាសធាតុ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ វាយប្រហារមកលើតំបន់ខាងកើត ប្រទេសប៉េរូ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) អង្រួននៅ៨គីឡូក្រាម ស្ថិតនៅភាគខាងកើត ក្រុង Sullana ប្រទេសប៉េរូ នៅម៉ោង១៧និង១០នាទី ម៉ោងសកល កាលពីថ្ងៃសុក្រ...