ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាបានអះអាងថា អ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិន បានចាប់ផ្តើមត្រលប់មកកម្ពុជា ឡើងវិញបណ្តើរៗហើយ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ អ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិនបានចាប់ផ្តើម វិលត្រលប់មកកម្ពុជាឡើងវិញហើយ។ លោកបន្តថា “អ្នកវិនិយោគចាស់ៗ ដែលមានគំរោងនៅកម្ពុជា និងអ្នកវិនិយោគដែលមានគំរោង ចង់វិនិយោគនៅកម្ពុជា បានវិលត្រលប់មកវិញ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ថ្មីៗនេះ ស្តីពីការអភិវឌ្ឍន៍យោធា របស់ប្រទេសចិន ដែលចេញផ្សាយដោយក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា របាយការណ៍នេះមិនគោរពតាមការពិត និងមានភាពលម្អៀង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកលើកឡើងថា របាយការណ៍នេះ បានប្រឌិតអ្វីដែលគេហៅថា “ការគំរាមកំហែងខាងយោធារបស់ចិន”...
បរទេស ៖ យោធាចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការថ្កោលទោស ចំពោះសហរដ្ឋអាមេរិក និងកាណាដា ដែលបញ្ជូននាវាចម្បាំង កាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីសប្ដាហ៍មុន ដោយនិយាយថា វាកំពុងគម្រាមកំហែង ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ប្រទេសចិន អះអាងកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យថា ជាទឹកដីខ្លួន និងបានបង្កើនបេសកកម្ម កងទ័ពអាកាស ម្តងហើយម្តងទៀត ចូលទៅក្នុងតំបន់កំណត់...
ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងថា “ការបង្រួបបង្រួមជាតិ” ជាមួយកោះតៃវ៉ាន់ “ត្រូវតែបំពេញ” ខណៈដែលភាពតានតឹង កើនឡើងនៅលើកោះ នេះនៅតែបន្តកើតមានឡើង ។ លោក ហ្ស៊ី បានថ្លែងថា ការបង្រួបបង្រួម...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃពុធនេះ បានសរសេរថា មន្ត្រីជាន់ខ្ពស់របស់ចិន បានប្រើប្រាស់នូវកិច្ចសន្ទនាគ្នា ដែលមិនធ្លាប់មានពីមុនមកជា មួយនឹងប្រធានណាតូ ដើម្បីព្រមានទាំងណាតូ និងសម្ព័ន្ធមិត្តផងថា គួរតែនៅឲ្យឆ្ងាយចេញពីបញ្ហា ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានហៅទូរស័ព្ទ ជាមួយនឹង ប្រធានអង្គការណាតូ លោក...
ទីភ្នាក់ងារអវកាស ចិន ទើបនឹងបាញ់បង្ហោះគ្រាប់រុក្កែតមួយថ្មីទៀត ចេញពីមជ្ឈមណ្ឌលអវកាសកោះស៊ីឆាង (Xichang) នៅក្នុងខេត្តស៊ីឈួននៅថ្ងៃទី ១០ កញ្ញា ២០២១ ប៉ុន្មានម៉ោងមុននេះ។ នៅក្នុងគ្រាប់រុក្កែតនេះ ផ្ទុកទៅដោយ ផ្កាយរណបមួយឈ្មោះថា «Zhongxing-9B» ជាប្រភេទ ផ្កាយរណបសម្រាប់ផ្សព្វផ្សាយផ្ទាល់ពីអវកាស ឬការបញ្ចូនរូបភាព និងវីដេអូពីអាកាស មកស្ថានីយ៍ផ្សាយតែម្ដង។ ផ្កាយរណបដដែលខាងលើនេះ មានសមត្ថភាពខ្ពស់អាច ថតវីដេអូក្នុងកម្រិត...
ចិន៖ប្រទេសចិនកំពុងសម្លឹងមើល ការសាងសង់អាគារធំៗ មានចម្ងាយរាប់ពាន់គីឡូម៉ែត្រ នៅក្នុងគន្លងគោចររួមទាំង រោងចក្រ ថាមពលពន្លឺព្រះអាទិត្យកន្លែងទេសចរណ៍ ស្ថានីយ៍ប្រេងឥន្ធនៈ និងសូម្បីតែកន្លែង រុករកអាចម៍ផ្កាយ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិចិន (NSFC) បានប្រកាសផែនការ ៥ ឆ្នាំថ្មីដោយដឹកនាំអ្នកស្រាវជ្រាវឲ្យអភិវឌ្ឍបច្ចេកវិទ្យា ។ រចនាសម្ព័ននឹងត្រូវការសម្ភារៈស្រាលៗដើម្បីធ្វើឲ្យវត្ថុធំៗចូលក្នុងគន្លង ជាមួយរ៉ុក្កែតមានស្រាប់។ អ្នកស្រាវជ្រាវក៏ នឹងត្រូវការបច្ចេកវិទ្យាធ្វើឲ្យមានការជួបប្រជុំគ្នា និងត្រួតពិនិត្យក្នុងគន្លងតារាវិថី។...
ចិន បានក្លាយជាប្រទេសដំបូងគេលើលោក ដែលមានអ្នកប្រើប្រាស់ អ៊ីនធឺណេត (online user) លើសពីចំនួន ១ពាន់លាននាក់ នេះបើយោងទៅតាមរបាយការណ៍ពី មជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណិតប្រទេសចិន។ នៅចុងខែមិថុនានេះ ប្រទេសចិនមានអ្នកប្រើអ៊ីនធឺណិត ១,០១ ពាន់លាននាក់ កើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអត្រាប្រើប្រាស់អ៊ីនធឺណិតកើនឡើងដល់ ៧១,៦%។ កំណើនដ៏ច្រើននេះ បណ្ដាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ត្បិតមនុស្សត្រូវស្នាក់នៅក្នុងផ្ទះ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការ បរទេសចិនលោក Wang Wenbin បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការចោទប្រកាន់ ដោយគ្មានហេតុផល ប្រឆាំងនឹងប្រទេសដទៃទៀត ទាក់ទងនឹងប្រភពដើម នៃ ជំងឺឆ្លងកូវីដ-១៩ និងធ្វើការស៊ើបអង្កេតលើមន្ទីរ ពិសោធន៍ផ្ទាល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Wenbin បានធ្វើសុន្ទរកថានៅក្នុងសន្និសីទ សារព័ត៌មាន...
ចិន៖ប្រទេសចិនបង្ហាញពីគម្រោង បាញ់បង្ហោះបន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានប្រវែងមួយម៉ាយល៍ទៅក្នុងលំហដើម្បីបញ្ចូនថាមពលត្រឡប់មកផែនដីវិញនៅឆ្នាំ ២០៣៥ ហើយនិយាយថា ប្រព័ន្ធនេះអាចមានលទ្ធផលដូចស្ថានីយថាមពលនុយក្លេអ៊ែរនៅឆ្នាំ ២០៥០នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍បានបង្ហាញថា នៅពេលដំណើរការពេញលេញនៅឆ្នាំ ២០៥០ យានអវកាសថាមពលព្រះអាទិត្យមានមូលដ្ឋាននៅអវកាសនឹងបញ្ជូនថាមពលអគ្គិសនីស្រដៀងគ្នាទៅក្នុងបណ្តាញអគ្គិសនីជាស្ថានីយ៍ថាមពលនុយក្លេអ៊ែរ។ គំនិតសម្រាប់ស្ថានីយ៍ថាមពលអវកាសត្រូវបានស្នើឡើងដំបូងដោយអ្នកនិពន្ធរឿងប្រឌិតវិទ្យាសាស្រ្ត Isaac Asimov នៅឆ្នាំ ១៩៤១ ហើយត្រូវបានស្រាវជ្រាវដោយប្រទេសជាច្រើនរួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ នៅពីលើផែនដីគ្មានពពក និងគ្មានថ្ងៃឬយប់ដែលអាចរាំងស្ទះដល់កាំរស្មីព្រះអាទិត្យធ្វើឲ្យស្ថានីយ៍ថាមពលព្រះអាទិត្យអវកាសក្លាយជាប្រភពថាមពលកាបូនសូន្យថេរ។ ទោះយ៉ាងណារដ្ឋាភិបាលចិនហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងយល់ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅពីក្រោយគំនិតនេះដើម្បីដាក់ប្រព័ន្ធមួយទៅក្នុងការអនុវត្ត។ នៅទីក្រុងឆុងឈីង...