បច្ចេកវិទ្យា

មហាអំណាចប្រជែងគ្នា! ប្រទេសធំ២ ចាប់ដៃគ្នាកសាងស្ថានីយ៍អវកាសលើឋានព្រះច័ន្ទ

ចិន និងរុស្សី បានចាប់ដៃគ្នាដើម្បីធ្វើការសាងសង់ស្ថានីយ៍រុករកមួយ នៅលើឋានព្រះច័ន្ទ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។

ប្រទេសទាំង ២ ដាក់គោលដៅបញ្ចប់ការសាងសង់ជំហានបឋម សម្រាប់ស្ថានីយ៍លើឋានព្រះច័ន្ទ នៅត្រឹមឆ្នាំ ២០៣៥។ លោក Wu Yanhua នាយករងផ្នែកអវកាសជាតិរបស់ចិន បានថ្លែងប្រាប់សារព័ត៍មាននៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២នេះថា ត្រឹមឆ្នាំ២០៣៥ ចិននិងរុស្សី មានផែនការសម្រេចឱ្យបាន ស្ថានីយ៍រុករកមួយលើឋានព្រះច័ន្ទ ដែលរួមមានប្រព័ន្ធសម្រាបថាមពល ការទំនាក់ទំនង និង ការគាំទ្រផ្នែករស់រានមានជីវិតផងដែរ។

មន្រ្តីប្រទេសទាំង២ខាងលើ បានបញ្ជាក់ថា កម្មវិធីកសាងស្ថានីយ៍អវកាសលើឋានព្រះច័ន្ទ របស់ចិននិងរុស្សី បានបើកទូលាយទៅដល់អ្នកវិទ្យាសាស្រ្តនៅជុំវិញពិភពលោក ដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះ៕

Most Popular

To Top