បរទេស ៖ ប្រទេសចិនគ្រោង នឹងដាក់កំហិតថ្មី លើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba រួមទាំងការពិន័យ ជាប្រាក់ និងបង្ខំឱ្យខ្លួនដកការ វិនិយោគពីអាជីវកម្ម ដែលមិនទាក់ទង ពាណិជ្ជកម្ម អេឡិចត្រូនិច ដើម្បីកែតម្រូវនូវអ្វី ដែលរដ្ឋាភិបាល ចាត់ទុកថា ជាការអនុវត្តប្រឆាំង នឹងមាននិន្នាការបង្ក្រាបការ ប្រកួតប្រជែងសេដ្ឋកិច្ច ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន...
ប៉េកាំង ៖ នីតិកាល កំពូល របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័ត សេចក្តីសម្រេច លើការកែលំអប្រព័ន្ធបោះឆ្នោត នៃតំបន់រដ្ឋបាល ពិសេស ហុងកុង (HKSAR) ដោយបង្ហាញ នូវវិធានការណ៍ជាច្រើន ដែលនឹងធ្វើកំណែ ទម្រង់របៀប ដែលប្រធានប្រតិបត្តិតំបន់ និងសមាជិកសភា ក្នុងតំបន់ត្រូវបានជ្រើស រើស ដើម្បីធានាថា...
រុស្ស៊ី៖ប្រទេសមហាអំណាច គឺប្រទេសចិន និងប្រតេសរុស្ស៊ីបានប្រកាសអំពីចេតនារបស់ខ្លួនបង្កើតស្ថានីយ៍ស្រាវជ្រាវភពព្រះច័ន្ទថ្មីរួមគ្នាក្នុងយុគសម័យថ្មីនៃការសហការជាមួយគ្នានៅក្នុងលំហររវាងប្រទេសទាំង២ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ យោងតាមសេចក្តីថ្លែងការណ៍មួយចុះផ្សាយនៅលើគេហទំព័ររដ្ឋបាលអវកាសជាតិចិន (CNSA) បានឲ្យដឹងថា ស្ថានីយ៍ស្រាវជ្រាវតាមច័ន្ទគតិអន្តរជាតិ (ILRS) ក៏នឹងត្រូវបានបើកឲ្យប្រើប្រាស់ដោយប្រទេសដទៃទៀតដែរ។ គ្មានការកំណត់ពេលវេលាសម្រាប់ ការសាងសង់ILRS ត្រូវបានពិពណ៌នាថាជាមូលដ្ឋានពិសោធន៍ វិទ្យាសាស្ត្រដ៏ទូលំទូលាយ ដែលមានសមត្ថភាពប្រតិបត្តិការស្វយ័តរយៈពេលវែង ។ ស្ថានីយ៍ស្រាវជ្រាវនេះអាចត្រូវបានសាងសង់ទាំងលើ ផ្ទៃភពព្រះច័ន្ទ ឬនៅតាមគន្លងភពព្រះច័ន្ទដើម្បីធ្វើឲ្យសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រដូចជាការរុករក និងប្រើប្រាស់ភពព្រះច័ន្ទសម្រាប់ការអង្កេត ការពិសោធវិទ្យាសាស្ត្រមូលដ្ឋាន និងការផ្ទៀងផ្ទាត់បច្ចេកទេស។...
ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា នៅថ្ងៃពុធនេះ ប្រទេសចិន បានចោទប្រកាន់ មេបញ្ជាការកំពូល អាមេរិកម្នាក់ ពីបទប៉ុនប៉ងបង្កើតការគំរាម កំហែង នៃការឈ្លានពាន របស់កោះតៃវ៉ាន់ ដើម្បីបំប៉ោង ការចំណាយលើវិស័យ ការពារជាតិ...
បរទេស៖នៅថ្ងៃអង្គារនេះប្រទេសចិនបានធ្វើការប្រកាសដាក់ ឲ្យដំណើរការលិខិតបញ្ជាក់សុខភាពដែលនឹងត្រូវប្រើប្រាស់ សម្រាប់អ្នកធ្វើដំណើរក្នុងប្រទេស ដែលមានន័យថាចិនបានក្លាយជាប្រទេសនាំមុខគេទៅលើអ្វីដែលគេហៅថា ជាលិខិតឆ្លងដែនកូវីដឬ COVID-19 passport។ លិខិតបញ្ជាក់បែបឌីជីថលនេះនឹងអាចបង្ហាញពីព័ត៌មាន ទាំងអស់របស់អ្នកប្រើប្រាស់អំពីការធ្វើតេស្តកូវីដនិងការចាក់វ៉ាក់សាំងផងដែរ ហើយកម្មវិធីនេះ គឺអាចទាញចេញពីបណ្តាញសង្គមយក្ស WeChat យកទៅប្រើប្រាស់ ចាប់ពីថ្ងៃចន្ទម្សិលមិញនេះ តទៅហើយ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃក្រសួងការបរទេសចិនបានឲ្យថាលិខិតបញ្ជាក់នេះមិនត្រឹមតែនឹងអាច ជួយដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនោះទេ វាក៏នឹងអាចជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ព្រំដែនអាចមានដំណើរការជាធម្មតាឡើងវិញផងដែរ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ...
ប៉េកាំង ៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ច្បាប់ថ្មីដ៏ចម្រូងចម្រាស របស់ប្រទេសនេះ អនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រ របស់ខ្លួនប្រើប្រាស់អាវុធក្នុងដែនទឹក ដែលខ្លួនអះអាងថា “មិនផ្តោតលើប្រទេសជាក់លាក់ណាមួយនោះទេ ” ខណៈដែលសម្តែងក្តីសង្ឃឹម សម្រាប់ការរីកចម្រើន បន្ថែមទៀតនៅក្នុង ទំនាក់ទំនងជាមួយជប៉ុន។ នៅពេលដែលប្រទេសចិន អះអាងថា ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិនខាងកើត...
ចិនជាប្រទេសមានឯកសារប៉ាតង់ច្រើនជាងគេ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នាចុងក្រោយនេះ គឺឆ្នាំ ២០១៩ និង ២០២០ ដែលបានចុះបញ្ជីនឹង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ថា (WIPO)។ គួរដឹងថាឯកសារប៉ាតង់នេះ គឺជាសិទ្ធិពិសេសដែលបញ្ជាក់ លើការបង្កើតអ្វីមួយថ្មី ឬរកឃើញដោយក្រុមហ៊ុននោះ ដូចជា Huawei ស្នើចុះបញ្ជីពាណិជ្ជកម្ម ដើម្បីទទួលបានបណ្ណប៉ាតង់ក្នុងការផ្គត់ផ្គង់សេវា 5G ជាដើម។ យោងតាមស្ថិតិរបស់អង្គភាព WIPO...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានជំរុញសហរដ្ឋអាមេរិក ឲ្យដករនាំងមិនសមហេតុផលលើសហប្រតិបត្តិការឲ្យបានឆាប់តាមដែលអាចធ្វើបាន ហើយធ្វើការងាររួមគ្នាលើបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ ទន្ទឹមនឹងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទបង្កឲ្យមានភាពចលាចល ក្នុងនាមពង្រីកលទ្ធិប្រជាធិបតេយ្យ។ ថ្លែងនៅសន្និសីទកាសែតប្រចាំឆ្នាំមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានលើកឡើងពីភាពតានតឹង បើទោះជាលើកបានគូសបញ្ជាក់ពីទីដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ អាចធ្វើការងាររួមគ្នាបានក៏ដោយ។ នៅពេលត្រូវគេសួរអំពីការខ្វែងគំនិតគ្នាថ្មីៗនេះរវាងអាមេរិកនិងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ខេត្តស៊ីនជាំង និងដែនសមុទ្រចិនខាងត្បូងនោះ លោក...
ប៉េកាំង៖ ប្រទេសចិន មានគោលបំណង ដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានជាង ៦ ភាគរយនៅឆ្នាំ ២០២១ ដោយផ្អែកលើភាពជោគជ័យមួយដែលមាននៅក្នុងក្របខណ្ឌជំងឺកូវីដ-១៩ ខណៈសមាជិកសភាបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងដើម្បីគូសបញ្ជាក់អំពីអាទិភាព សម្រាប់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់។ គោលដៅផលិតផលក្នុងស្រុកសរុប គឺជាគោលដៅសំខាន់មួយក្នុងចំណោមគោលដៅសំខាន់ៗជាច្រើនដែលត្រូវបានដាក់ចេញនៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាល ដែលបានផ្តល់ដោយនាយករដ្ឋមន្រ្តីលោក Li Keqiang ទៅកាន់អង្គនីតិបញ្ញត្តិជាតិ ដែលបានចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំកាលពីថ្ងៃសុក្រ។ លោកលី បានលើកឡើងថា “នៅក្នុងការកំណត់គោលដៅនេះ យើងបានគិតគូរពីការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច” គោលដៅលើសពី...
បរទេស ៖ ប្រទេសចិននៅថ្ងៃនេះ បានប្រកាសអំពីផែនការ ក្នុងការចំណាយទៅលើវិស័យ ការពារជាតិ សម្រាប់ឆ្នាំក្រោយដល់ទៅ៦,៨ភាគរយ ទោះបីជារដ្ឋាភិបាល កំពុងជាប់បំណុលយ៉ាងច្រើន នៅក្នុងសម័យកូវីដ នេះក៏ដោយ។ នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយអជ្ញាធរគ្រប់គ្រង់ កិច្ចការងារថវិកាថ្នាក់ជាតិ នៅថ្ងៃសុក្រទី៥ ខែមិនានេះបានប្រកាសថាចិន នឹងចំណាយលុយ សរុបប្រមាណជា១,៣៥៥ទ្រីលានយ័ន ឬប្រមាណជា២១០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិនៅឆ្នាំក្រោយ២០២២ ។...