បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា សមយុទ្ធយោធារបស់អង្គការណាតូ ដែលគ្រោងធ្វើសម្រាប់សមុទ្រខ្មៅ ត្រូវបានពន្យារពេល ឬលុបចោលទាំងស្រុង ដោយលើកឡើងពីអនុសញ្ញាដែលមានអាយុកាល រាប់ទសវត្សរ៍ ដែលផ្តល់អំណាចវេតូ ដល់ទីក្រុងអង់ការ៉ា លើការដាក់ពង្រាយកងទ័ពជើងទឹក នៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូត មកពីប្រទេសអាល្លឺម៉ង់ និងបារាំង ជុំវិញសកម្មភាពគ្មានការរារាំង របស់គណបក្សពលករឃឺដ (PKK) នៅក្នុងប្រទេសរបស់ពួកគេ។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានព្រមានសមាជិកណាតូទាំងអស់ ជាពិសេសហ្វាំងឡង់ និងស៊ុយអែត ដែលព្យាយាមចូលរួម ជាមួយប្លុកនេះថា ខ្លួននឹងមិនអត់ឱន ចំពោះការគាំទ្រណាមួយ ចំពោះក្រុមភេរវករ ប្រឆាំងតួកគីឡើយ។ យោងតាមសារព័ត៌មាន RTចេញផ្សាយនៅថ្ងៃទី31 ខែឧសភា...
អង់ការ៉ា៖ តួកគី បានឲ្យដឹងថា ប្រតិបត្តិការយោធា ដែលបានធ្វើឡើងនៅព្រំដែន ភាគខាងត្បូងរបស់ខ្លួន គឺចាំបាច់សម្រាប់សន្តិសុខជាតិ ហើយមិនកំណត់គោលដៅ បូរណភាពទឹកដីនៃ ប្រទេសជិតខាងនោះទេ។ ក្រុមប្រឹក្សាសន្តិសុខជាតិតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការយោធាបច្ចុប្បន្ន និងអនាគតដែលត្រូវបានធ្វើឡើង នៅតាមព្រំដែនភាគខាងត្បូង របស់ប្រទេសតួកគីមិនកំណត់គោលដៅ បូរណភាពទឹកដីនៃប្រទេសជិតខាង របស់ខ្លួននោះទេ ប៉ុន្តែផ្តើមចេញពីតម្រូវការសន្តិសុខជាតិ ហើយនឹងរួមចំណែកដល់ សន្តិសុខរបស់ពួកគេផងដែរ” ។...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា ប៉ូលិសតួកគីបានឃាត់ខ្លួន ជនជាតិបរទេសម្នាក់ ដែលសង្ស័យថា បានរៀបចំផែនការ វាយប្រហារដោយគ្រាប់បែកអត្តឃាត នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជជាក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS)។ គេហទំព័រព័ត៌មាន NTV បានរាយការណ៍ថា ការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីប្រតិបត្តិការរបស់ប៉ូលិស បានចាប់ផ្តើមឡើង ដោយផ្អែកលើព័ត៌មានអំពីការវាយប្រហារ ដោយគ្រាប់បែកអត្តឃាតរបស់...
បរទេស៖ យោងតាមការចេញផ្សាយដោយកាសែត The Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាប្រទេសតួកគី បានធ្វើការបង្ហាញនូវការទាមទាមួយចំនួន ពីអង្គការណាតូនិងប្រទេសហ្វាំងឡង់ ព្រមទាំងស៊ុយអែតផង ដើម្បីឈប់ធ្វើជាអ្នករារាំងសមាជិកភាពរបស់ប្រទេសទាំងពីរចូលអង្គការណាតូ។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានធ្វើការសំណូមពរឲ្យមានការដក ទណ្ឌកម្មទាំងឡាយប្រឆាំងទៅនឹងការសម្រេចចិត្ត ទិញអាវុធការពារអាកាស S-400 ពីប្រទេសរុស្សី ព្រមទាំងអនុញ្ញាតិឲ្យរដ្ឋាភិបាលតួកគី ក្នុងការចូលរួមកម្មវិធីទិញ អាវុធអាមេរិកជាពិសេសយន្តហោះ F-35 ឡើងវិញផងដែរ ប៉ុន្តែដោយការទាមទារ...
ម៉ូស្គូគៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចា “ជាប្រយោជន៍” នៅក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ ដោយបានលើកឡើងនូវវាំងននស្តីពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ភាគីទាំង២ ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះបច្ចុប្បន្ននេះ ។ នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជុំទី៥ ឬកិច្ចប្រជុំទល់មុខគ្នាលើកទី៤ ដែលមានរយៈពេលប្រហែល៣ម៉ោងនៅទីក្រុងអ៊ីស្តង់ប៊ុល ទីបំផុតភាគីទាំង២បានឈានដល់ការរីកចម្រើនមួយចំនួនក្នុងការរិះរកមធ្យោបាយដែលអាចចេញពីភាពតានតឹង ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការពិគ្រោះយោបល់នឹងបន្តតាមរយៈតំណវីដេអូ ។...
អង់ការ៉ា ៖ ប្រទេសតួកគីបានព្រមានថា នាវាចម្បាំងនៃសមុទ្រខ្មៅ និងប្រទេសមិនមែនសមុទ្រខ្មៅ មិនឱ្យឆ្លងកាត់ច្រកសមុទ្រ Bosphorus និង Dardanelles នោះទេ ស្របតាមអនុសញ្ញា Montreux នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “យើងបានជូនដំណឹងដល់ប្រទេសជាប់ទន្លេ និងមិនជាប់ទន្លេទាំងអស់ ប្រឆាំងនឹងការឱ្យនាវាចម្បាំងរបស់ពួកគេឆ្លង...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសតួកគី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសថា ប្រទេសរបស់លោក នឹងចាប់ផ្តើម ធ្វើការពិនិត្យ ទៅលើកិច្ចការងាររឹតបន្តឹង ការធ្វើដំណើរ ទាំងឡាយ ដោយកងកម្លាំងកងទ័ពជើងទឹក របស់រុស្សីចូលទៅកាន់សមុទ្រខ្មៅ ហើយក្រោយស្ថានភាព ជម្លោះជាមួយនឹងអ៊ុយក្រែន ហាក់ដូចជាមិនទាន់ធូរ ស្រាលនៅឡើយនោះ។ លោករដ្ឋមន្ត្រីបាន បញ្ជាក់ថា មកដល់ពេលនេះ វាមិនមែនជាការវាយប្រហារ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា តួកគី បានរាយការណ៍កាលពីថ្ងៃសុក្រថា ករណីកូវីដ-១៩ថ្មីចំនួន១៨.៥៦១នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដលល់ ៩.០០២.៩៦៨នាក់ ។ ចំនួនអ្នកស្លាប់ដោយវីរុស នៅក្នុងប្រទេសតួកគី បានកើនឡើងពី១៧៦ ដល់៧៨.៧៧៨នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន ២៥.១២៩នាក់បន្ថែមទៀត បានជាសះស្បើយគិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ...
យោងតាមការបញ្ជាក់របស់គ្រូបង្វឹកជនជាតិហុងគ្រី Marco Rossi ដែលជាគ្រូបង្វឹករបស់ក្លឹប Fenerbahce បានឲ្យដឹងថាការផ្ទេរកីឡាករខ្សែការពារ Attila Szalai ទៅកាន់ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea សម្រាប់ខែមករានោះគឺបានឈានទៅដល់ការព្រមព្រៀងរួចរាល់ហើយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ ដែលបានផ្ទេរមកលេងនៅតួកកីកាលពីខែ មករាកន្លងមកនោះនឹងត្រូវធ្វើការផ្លាស់ប្តូរសាជា ថ្មីក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះដែលមានវត្តមាននៅលីគ កំពូលរបស់អ៊ីតាលី។ លោក Rossi ទោះបីជាយ៉ាងណាមិនបានបង្ហាញ ការភ្ញាក់ផ្អើលនោះទេសម្រាប់ការផ្ទេរកីឡាករឆ្នើមរូបនេះ ទោះបីជាកីឡាករផ្ទាល់ Szalai...