ប្រទេសថៃ នឹងលើកលែងការធ្វើចត្តាឡីស័កចំពោះ ភ្ញៀវទេសចរដែលចូលមកទឹកដីថៃ ក្នុងលក្ខខណ្ឌបានចាក់វ៉ាក់សាំងពេញលេញ ហើយមកពីប្រទេសដែលចាត់ទុកថា មានហានិភ័យទាបក្នុងការឆ្លងវីរុសកូវីដ១៩។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ថ្លែងតាមទូរទស្សន៍ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១។ ភ្ញៀវទេសចរយ៉ាងតិចណាស់ ១០ប្រទេស នឹងត្រូវបើកឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតនោះទេ។...
បាងកក៖ ជាងមួយឆ្នាំកន្លះចាប់តាំងពីជំងឺរាតត្បាតកូវីដ -១៩ បានផ្ទុះឡើង ឧស្សាហកម្មទេសចរណ៍ របស់ប្រទេសថៃ ឥឡូវនេះកំពុងតស៊ូ ដើម្បីរស់រានមានជីវិតបន្ដទៀត និងព្យាយាមផ្លាស់ប្តូរពីវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវដែលមានគុណភាពបន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ប្រទេសនេះទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៤០ លាននាក់ក្នុងឆ្នាំ២០១៩ ហើយចំនួននេះបានធ្លាក់ចុះមកត្រឹម ៦,៧ លាននាក់ នៅឆ្នាំ២០២០ ខណៈកំពុងមានជំងឺរាតត្បាតផ្ទុះឡើង។ សម្រាប់ឆ្នាំ២០២១ អាជ្ញាធរទេសចរណ៍ថៃ (TAT)...
បរទេស ៖ អង្គការឱសថរដ្ឋាភិបាល (GPO) បានពន្យារពេលការទិញ ឧបករណ៍តេស្ត អង់ទីហ្សែនចំនួន ៨,៥ លាន ដែលនីមួយៗមានតម្លៃ ៧០ បាត ដើម្បីធ្វើតេស្តគុណភាព របស់ពួកគេ បន្ទាប់ពីសមត្ថភាព របស់ឧបករណ៍ក្នុងការ រកឃើញការឆ្លងមេរោគ Covid-19 ត្រូវបានគេសង្ស័យ។ យោងតាមសារព័ត៌មាន Bangkok Post...
ប៉ូលីសថៃ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងក្រុមបាតុករ កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេល ដែលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ដែលគាំទ្រដោយយោធា ។ ប្រជាជនបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្នុង ទីក្រុងបាងកក ដើម្បីតវ៉ាចំពោះការដោះស្រាយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយរដ្ឋាភិបាល។ ក្រុមបាតុករទាមទារឱ្យ រដ្ឋាភិបាលលាលែង ពីតំណែង ព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញថ្មី...
បាងកក ៖ ប្រទេសថៃ បានប្រកាសពង្រីកវិធានការណ៍ គ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹង នៅក្នុងរដ្ឋធានីបាងកក និងតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត រហូតដល់ចុងខែសីហា ដើម្បីទប់ស្កាត់រលកនៃការផ្ទុះឡើងដ៏អាក្រក់បំផុត ដែលបានធ្វើឱ្យករណីឆ្លង សរុបរបស់ខ្លួនកើនឡើង ដល់ជាង ៦០ម៉ឺនករណី ប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍ មួយនេះ បានរាយការណ៍ពីករណីថ្មីចំនួន ១៨,០២៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ...
បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការកត់សម្គាល់ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០,០៨២ករណីថ្មី ដែលត្រូវបានធ្វើឡើងនៅពេល ដែលអាជ្ញាធរពិចារណាការរឹតបន្តឹង ដើម្បីទប់ទល់នឹងការឆ្លង ដែលកើនឡើង នៅក្នុងការផ្ទុះចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារេព័ត៌មានសិង្ហបុរីបានឲ្យដឹងថា ប្រទេសនេះក៏បានរាយការណ៍អំពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃដោយមានចំនួន ១៤១ នាក់សរុបអ្នកស្លាប់កើនឡើងដល់ ៣,២៤០ នាក់។ ក្រុមការងារថ្មីនៃអង្គភាពទទួលបន្ទុកជំងឺកូវីដ- ១៩ បានឲ្យដឹងថា...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយនៅថ្ងៃអាទិត្យថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤៤ នាក់ថែមទៀត និង រកឃើញអ្នកឆ្លងថ្មីចំនួន ៥ ៩១៦នាក់ នៅជុំវិញប្រទេសថៃបានកើតឡើងកាលពីថ្ងៃសៅរ៍ ដែលបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២ ២២៥ នាក់ និងចំនួនករណីឆ្លងចាប់តាំងពីការឆ្លងរាលដាលដល់ ២៨៣ ០៦៧ នាក់។ យោងតាមសារព័ត៌មាន...
ស្រុកមួយនៅភាគខាងជើងនៃប្រទេសថៃ បានធ្វើការប្រកាសទៅដល់ប្រជាជនខ្លួនដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចរាល់ អាចមានសំណាងឈ្នះមេគោមួយក្បាល។ ការជ្រើសរើសអ្នកមានសំណាងឈ្នះមេគោ នឹងត្រូវធ្វើឡើងដោយចៃដន្យ តាមរយៈការចាប់ឆ្នោត ក្នុងមួយសប្តាហ៍ម្តងដែលកម្មវិធីមួយនេះ នឹងប្រព្រឹត្តទៅពេញមួយឆ្នាំក្នុងគោលបំណង ដើម្បីជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងតំបន់។ ចាប់ពីខែក្រោយនេះអ្នកចាក់វ៉ាក់សាំងរួចរាល់ ដែលមានសំណាងម្នាក់ នៅស្រុកមែចែម ខេត្តឈៀងម៉ៃ នឹងត្រូវបានជ្រើសរើសដោយចៃដន្យ រៀងរាល់សប្តាហ៍ដើម្បីឈ្នះគោវ័យជំទង់មួយក្បាល មានតម្លៃប្រហែល ១មុឺនបាត (៣១៨,៧៨ ដុល្លារ) ។ លោក...
បាងកក៖ តួលេខនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានកើនឡើងជាង ២០០០ ករណីជារៀងរាល់ថ្ងៃ នៅថ្ងៃពុធនេះ ខណៈដែលប្រទេសនេះមានការរីករាលដាលនៃមេរោគឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួន រហូតមកដល់ពេលនេះ ខណៈការឆ្លងថ្មីជាង ៣៨០,០០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌាដូចគ្នា។ ករណីឆ្លងមេរោគកូវីដ-១៩ ថ្មីរបស់ប្រទេសថៃ និងអ្នកស្លាប់បានបន្តកើនឡើង។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) លោកស្រី Apisamai Srirangsan បានលើកឡើងថា ប្រទេសនេះបានរាយការណ៍ថាមានករណីថ្មីចំនួន...
បាងកក ៖ ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មានករណីថ្មីចំនួន ១៩៤០ ករណីនៃជំងឺឆ្លងកូវីដ-១៩ និងអ្នកស្លាប់ចំនួន ២១ នាក់ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ២៤៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ហៅកាត់ថា CCSA លោកស្រី Apisamai Srirangsan បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកឆ្លងថ្មី...