ព័ត៌មានអន្តរជាតិ

ថៃមានករណី ឆ្លងជំងឺកូវីដ-១៩ និងស្លាប់ ខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលត្រឹម ២៤ម៉ោង

បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការកត់សម្គាល់ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០,០៨២ករណីថ្មី ដែលត្រូវបានធ្វើឡើងនៅពេល ដែលអាជ្ញាធរពិចារណាការរឹតបន្តឹង ដើម្បីទប់ទល់នឹងការឆ្លង ដែលកើនឡើង នៅក្នុងការផ្ទុះចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅក្នុងខែមេសា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារេព័ត៌មានសិង្ហបុរីបានឲ្យដឹងថា ប្រទេសនេះក៏បានរាយការណ៍អំពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃដោយមានចំនួន ១៤១ នាក់សរុបអ្នកស្លាប់កើនឡើងដល់ ៣,២៤០ នាក់។

ក្រុមការងារថ្មីនៃអង្គភាពទទួលបន្ទុកជំងឺកូវីដ- ១៩ បានឲ្យដឹងថា ករណីឆ្លងថ្មីបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣៩១,៩៨៩ នាក់និងអ្នកស្លាប់ ៣,២៤០ នាក់ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។

ចំនួនករណី និងអ្នកស្លាប់ បានកើនឡើងបើទោះបីជារដ្ឋាភិបាលថៃ បានដាក់ការចាក់សោផ្នែកខ្លះនៅទីក្រុងបាងកក និងខេត្តចំនួន ៩ ផ្សេងទៀតនៅសប្តាហ៍នេះ។ ប្រទេសថៃ កំពុងពិចារណាក្នុងការចាត់វិធានការរឹតបន្តឹង ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លង។

ចាប់តាំងពីថ្ងៃច័ន្ទមក តំបន់ជាច្រើនដែលត្រូវបានគេចាត់ទុកថា ជាហានិភ័យខ្ពស់នៅក្នុងប្រទេសថៃបានស្ថិតនៅក្រោមការរឹតត្បិតយ៉ាងខ្លាំងក្នុងរយៈពេលជាងមួយឆ្នាំ ដោយមានការទប់ស្កាត់ថ្មីលើការធ្វើដំណើរ និងការប្រមូលផ្តុំ ការបិទផ្សារ និងអាជីវកម្មមួយចំនួន និងបម្រាមគោចរចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៤ ព្រឹក។

លោកស្រី Apisamai Srirangsan អ្នកនាំពាក្យបានឲ្យដឹងថា ក្រុមការងាររបស់រដ្ឋាភិបាល បានឲ្យដឹងថា “បន្ទាប់ពីបានវាយតម្លៃពីវិធានការណ៍នេះ នៅតែមានការព្រួយបារម្ភ” យើងអាចនឹងបិទកន្លែងជាច្រើន និងពង្រឹងវិធានការបន្ថែមទៀត៕

Most Popular

To Top