ផ្សេងៗ
ផ្ទុះការតវ៉ានៅទីក្រុងម៉ាឌ្រីត ប្រឆាំងនឹងអន្ដរាគមន៍របស់ណាតូ លើជម្លោះនៅអ៊ុយក្រែន
ម៉ាឌ្រីត៖ មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ដើម្បីបង្ហាញពីការបដិសេធរបស់ពួកគេចំពោះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងអន្តរាគមន៍របស់អង្គការណាតូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមបាតុករដែលរៀបចំដោយសន្និបាតដ៏ពេញនិយម ដែលបង្កើតឡើងដោយអង្គការឯករាជ្យ និងសមាគមនានា បានប្រមូលផ្តុំគ្នានៅមុខស្ថានីយ៍រថភ្លើង Puerta de Atocha ហើយបានដើរក្បួនតាមទិសដៅរបស់ក្រសួងការបរទេសអេស្ប៉ាញ។ យោងតាមលោក Lorena Cabrera តំណាងសមាគមប្រឆាំងមូលធននិយម និងមេដឹកនាំមួយចំនួននៃអង្គការនានាបានលើកឡើងថា “អេស្ប៉ាញ មិនគួរចុះចាញ់នឹងសម្ពាធណាតូទៀតនោះទេ” ដោយសារតែឥទ្ធិពលនៃការរួមចំណែកដល់ជម្លោះ “កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងៗរួចទៅហើយ”...