ម៉ាឌ្រីត៖ មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ដើម្បីបង្ហាញពីការបដិសេធរបស់ពួកគេចំពោះជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន និងអន្តរាគមន៍របស់អង្គការណាតូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមបាតុករដែលរៀបចំដោយសន្និបាតដ៏ពេញនិយម ដែលបង្កើតឡើងដោយអង្គការឯករាជ្យ និងសមាគមនានា បានប្រមូលផ្តុំគ្នានៅមុខស្ថានីយ៍រថភ្លើង Puerta de Atocha ហើយបានដើរក្បួនតាមទិសដៅរបស់ក្រសួងការបរទេសអេស្ប៉ាញ។
យោងតាមលោក Lorena Cabrera តំណាងសមាគមប្រឆាំងមូលធននិយម និងមេដឹកនាំមួយចំនួននៃអង្គការនានាបានលើកឡើងថា “អេស្ប៉ាញ មិនគួរចុះចាញ់នឹងសម្ពាធណាតូទៀតនោះទេ” ដោយសារតែឥទ្ធិពលនៃការរួមចំណែកដល់ជម្លោះ “កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងៗរួចទៅហើយ” ។
លោក Luis Arevalo អ្នក តវ៉ា មក ពី ទីក្រុង Madrid បាន លើកឡើងថា “យើង ចង់ បាន សន្តិភាព សម្រាប់ អ៊ុយក្រែន និង ប្រទេស ទាំង អស់។ លោកបានបន្ថែមថា “យើងក៏ច្រានចោលផងដែរនូវការចូលរួមកើនឡើងរបស់ប្លុកអឺរ៉ុប នៅក្នុងការតស៊ូយោធារបស់អ៊ុយក្រែន ពីព្រោះពួកគេធ្វើដូច្នេះក្រោមផលប្រយោជន៍របស់សហរដ្ឋអាមេរិក” ។
យោងតាមរង្វាស់នៃវិទ្យាស្ថាន ElCano Royal Institute ដែលបានបង្ហាញកាលពីថ្ងៃសុក្របានឲ្យដឹងថា ៤៨ភាគរយនៃជនជាតិអេស្បាញ គឺពេញចិត្តក្នុងការធ្វើអន្តរាគមន៍មួយបើប្រៀបធៀបទៅនឹង ៥២ភាគរយប្រឆាំងនឹងការធ្វើអន្ដរាគមន៍៕
ប្រែសម្រួល ឈូក បូរ៉ា
