ញូវយ៉ក ៖ ចំពោះកិច្ចប្រជុំ ម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ របស់លោក Warren Buffett នៅទីក្រុង Omaha រដ្ឋ Nebraska ដែលជាសហស្ថាបនិក ប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន Berkshire Hathaway មានអាយុ ៩៣ឆ្នាំ បានចេញការព្រមានយ៉ាងខ្លាំង អំពីគ្រោះថ្នាក់អាចកើតមាន នៃបច្ចេកវិទ្យា...
បរទេស៖ ទស្សនាវដ្ដី Newsweek បានរាយការណ៍កាលពីថ្ងៃសុក្រថា គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក មួយគ្រាប់ដែលគ្រោងសម្រាប់ការអភិវឌ្ឍន៍មានសក្តានុពលដល់កម្រិតកណ្តាលទីក្រុងមូស្គូ និងសម្លាប់មនុស្សជាង ៣០០.០០០ នាក់ក្នុងចំណោមប្រជាជន ១៣ លាននាក់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Newsweek កាលពីថ្ងៃសុក្រ ដោយលើកឡើងពីការក្លែងធ្វើតាមរយៈឧបករណ៍អនឡាញ Nukemap ។ មន្ទីរបញ្ចកោណបានប្រកាសកាលពីចុងខែមុនថា ខ្លួននឹងស្វែងរកការបំលែងថ្មីនៃគ្រាប់បែកទំនាញនុយក្លេអ៊ែរ B61 – B61-13...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមានថា រាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយរបបកូរ៉េខាងជើង នឹងបញ្ចប់របស់របបនេះ ខណៈដែលប្រទេសនេះ បានរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅទីក្រុងសេអ៊ូលជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ក្នុងការរំលឹកដល់ទិវាកងកម្លាំងប្រដាប់អាវុធ។ ថ្លែងនៅក្នុងពិធីដែលធ្វើឡើងនៅមូលដ្ឋានអាកាសទីក្រុងសេអ៊ូល ក្បែររដ្ឋធានីកូរ៉េខាងត្បូង លោក Yoon បានលើកឡើងថា “របបកូរ៉េខាងជើង ត្រូវតែដឹងថាអាវុធនុយក្លេអ៊ែរ នឹងមិនរក្សាសុវត្ថិភាពឡើយ”។ លោកបន្ដថា “ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ...
បរទេស៖ មេបញ្ជាការកំពូលរបស់ជប៉ុនមួយរូបកាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថា ប្រទេសជប៉ុន ត្រូវតែចាំបាច់អភិវឌ្ឍវិស័យផលិតអាវុធ នៅក្នុងស្រុករបស់ខ្លួនឯងប្រសិនបើខ្លួនទទួលបានសិទ្ធ ក្នុងការផ្គង់ផ្គង់ដើម្បីធានានូវសន្តិសុខជាតិ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មន្ត្រីយោធាជាន់ខ្ពស់រូបនេះក៏បានលើកឡើង នូវហេតុផលដែរថារដ្ឋាភិបាលទីក្រុងតូក្យូ បច្ចុប្បន្នកំពុងពឹងផ្អែកខ្លាំងទៅលើអាវុធនុយក្លេអ៊ែររបស់អាមេរិក ប៉ុណ្ណោះដើម្បីការការពារជាតិពីសត្រូវដែលស្ថិតនៅក្នុងតំបន់។ លោកមេបញ្ជាការ Yoshihide Yoshida បានថ្លែងថាវិស័យការពារជាតិជប៉ុន ពេលនេះចាំបាច់ត្រូវការខែលពីអាមេរិក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងមហាអំណាចនេះ។ លោកពន្យល់ទៀតថា៖ យើងមិនអាចរក្សាសន្តិសុខរបស់ប្រទេសជប៉ុន ជាមួយនឹងសមត្ថភាពបច្ចុប្បន្នរបស់យើងបានទេ។ទីមួយ យើងត្រូវពង្រឹងសមត្ថភាពការពាររបស់យើងជាមូលដ្ឋាន...
តូក្យូ៖ នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម លោក Dan Smith បានព្រមានថា ប្រជាជាតិដូចជាសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី កំពុងស្ថិតក្នុងគែមនៃ “វង់ប្រណាំងអាវុធនុយក្លេអ៊ែរ ដែលមិនអាចគ្រប់គ្រងបាន” ដែលស្រដៀងទៅនឹងសង្រ្គាមត្រជាក់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃជម្លោះនៅអ៊ុយក្រែន និងតៃវ៉ាន់។ ថ្លែងទៅកាន់កាសែតក្យូដូជប៉ុន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងការចាប់ផ្តើមនៃ “ទស្សនៈវិស័យហ៊ីរ៉ូស៊ីម៉ា” ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ លោកបានកត់សម្គាល់ថា ការធានាសន្តិសុខដោយផ្អែកលើការទប់ស្កាត់នុយក្លេអ៊ែរ...
ម៉ូស្គូ៖ អ្នកជំនាញរុស្ស៊ី បានប្រាប់កាសែតស៊ីនហួថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ខ្វះតម្លាភាព បង្កើនហានិភ័យ នៃការសាយភាយ និងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់របបមិនរីកសាយភាយ សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ កិច្ចព្រមព្រៀង AUKUS ប្រឆាំងនឹងស្មារតីនៃ NPT (សន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ) និងរបបមិនរីកសាយភាយអន្តរជាតិ...
អារ៉ាប់រួម ៖ អ្នកបង្កើតថ្មីដ៏សំខាន់ម្នាក់ បានព្រមានក្នុងអំឡុង ពេលទស្សនកិច្ច ទៅកាន់ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃអង្គារថា ប្រព័ន្ធបច្ចេកវិទ្យាបញ្ញា សិប្បនិមិត្តបង្កហានិភ័យ អាចកើតមានដល់មនុស្សជាតិ ដោយស្នើឲ្យទីភ្នាក់ងារ អន្តរជាតិដូចជាទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ ត្រួតពិនិត្យបច្ចេកវិទ្យាដំបូង បង្អស់នេះផង យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ។ នាយកប្រតិបត្តិ OpenAI លោក Sam...
បរទេស៖កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថានឹងធ្វើការ ដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មួយគ្រឿងទៅកាន់តំបន់មជ្ឈឹមបូព៍ា។ ការប្រកាសដែលបានធ្វើឡើងដែលខុសទៅ នឹងពិធីការជាធម្មតានិងចំពេលដែលកំពុងមានភាពតានតឹង ជាមួយនឹងអ៊ីរ៉ង់ផងហើយក្នុងនោះក៏បានអះអាងដែរ ថានាវាមុជទឹកមួយគ្រឿងនេះអាចបំពាក់ មកជាមួយនឹងមីស៊ីលប្រភេទ 154 Tomahawk ផងដែរ។ គួរឲ្យដឹងដែរនាវាមុជទឹកនេះបានធ្វើដំណើរឆ្លងកាត់ព្រែកជីក Suez រួចរាល់តាំងតែពីថ្ងៃសុក្រនិងកំពុងបន្តស្ថិតនៅលើផ្លូវ ទៅកាន់តំបន់មជ្ឈឹមបូព៍ាដោយមិនអាចបញ្ជាក់ លំអិតពីទីតាំងពិតប្រាកដនៅឡើយទ។ ទោះបីជាយ៉ាងណាក្តីអាមេរិកមិនបានបញ្ជាក់នោះទេ ថាអ្វីជាបេសកកម្មនិងគោលបំណងពិតប្រាកដនៃការដាក់ ពង្រាយកងកម្លាំងយោធានិង នាវាមុជទឹករបស់ខ្លួនលើកនេះ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រុមសកម្មប្រឆាំង នុយក្លេអ៊ែរដ៏ល្បីល្បាញ ICAN ដែលជាអ្នកធ្លាប់ទទួលបានពានរង្វាន់ Nobel Peace កាលពីឆ្នាំ២០១៧នោះ បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះ ថាការបំពាក់នុយក្លេអ៊ែរ នៅបេឡារូសគឺជាសកម្មភាព បង្កហេតុដ៏គ្រោះថ្នាក់បំផុតមួយ។ នៅក្នុងសេចក្តីប្រកាសដែលខ្លួន បានធ្វើឡើងនៅលើបណ្តាញសង្គម Twitter អង្គភាព ICAN បានទៀតថា ខ្លួនបានថ្កោលទោស ចំពោះសកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់មួយនេះ ហើយវានឹងអាចធ្វើឲ្យសង្គ្រាម នុយក្លេអ៊ែរនឹងអាចកើនឡើង ជាមិនខាន។...
បរទេស ៖ យោងតាមការអះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបើកសមយុទ្ធយោធារួមគ្នាមួយ នៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងលិច នៃប្រទេស ដោយក្នុងនោះមន្ទីរប៉ង់តាហ្គោន បានថែមទាំងធ្វើការដាក់ពង្រាយយន្តហោះ ដែលអាចបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ B-52H ថែមទៀតផង។ សមយុទ្ធយោធា ដែលធ្វើឡើងនៅលើផ្ទៃសមុទ្រលឿង ក្នុងដែនសមុទ្ររបស់កូរ៉េខាងត្បូង ដោយមានការហោះហើរ...