ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយយន្តហោះ ដែលអាចបំពាក់ក្បាល គ្រាប់ នុយក្លេអ៊ែរ ក្នុងសមយុទ្ធនៅកូរ៉េ

បរទេស ៖ យោងតាមការអះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបើកសមយុទ្ធយោធារួមគ្នាមួយ នៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងលិច នៃប្រទេស ដោយក្នុងនោះមន្ទីរប៉ង់តាហ្គោន បានថែមទាំងធ្វើការដាក់ពង្រាយយន្តហោះ ដែលអាចបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ B-52H ថែមទៀតផង។

សមយុទ្ធយោធា ដែលធ្វើឡើងនៅលើផ្ទៃសមុទ្រលឿង ក្នុងដែនសមុទ្ររបស់កូរ៉េខាងត្បូង ដោយមានការហោះហើរ នៃយន្តហោះទំលាក់គ្រាប់បែក ដ៏ធំបំផុតរបស់អាមេរិកមួយនេះ ព្រមទាំងយន្តហោះចម្បាំង របស់កូរ៉េខាងត្បូង ជាច្រើនទៀតដូចជា F-15K និង KF-16 ផងដែរ។

គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះបានកើតឡើង ក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃ ក្រោយអាមេរិកបានដាក់ពង្រាយយន្តហោះ ទំលាក់គ្រាប់បែកធុនធ្ងន់ B-1B ផងដែរទៅក្នុងតំបន់ ។

រំលឹកដែរថា មន្ទីរប៉ងតាហ្គោន បានដាក់ពង្រាយយន្តហោះ ទំលាក់គ្រាប់បែក B-52H ទៅកាន់ឧបទ្វីបកូរ៉េ កាលពីខែធ្នូម្តងហើយ ប៉ុន្តែលើកនេះអាមេរិក បានសម្រេច ធ្វើម្តងទៀត ក្នុងសមយុទ្ធលើកនេះនិងសមយុទ្ធផ្សេងទៀត ចន្លោះពីថ្ងៃទី១៣ខែថ្ងៃទី២៣ ខែមិនាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top