បរទេស៖កងកម្លាំងយោធានៃប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជាផ្នែកមួយនៃជំនួយោធាសម្រាប់កិច្ចការងារអន្តរជាតិនិងក្នុងនាមជាមិត្តភ័ក្តផងនោះប្រទេសប៉ូឡូញគឺបានចាប់ផ្តើមធ្វើការដឹកជញ្ជូនអាវុធជាកាំភ្លើងធំទំហំ 155mm ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនហើយដែលត្រូវបានគេស្គាល់ថាជាកាំភ្លើងធំប្រភេទ AHS Krab self-propelled។ គួរឲ្យដឹងដែរថាកាំភ្លើងធំទាំងនោះដែលអាចបាញ់បានចំងាយរហូតទៅដល់៤០គីឡូម៉ែត្រនិងធ្លាប់ត្រូវបានសន្យាដោយរដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃទី២៩ខែឧសភាជាមួយនឹងចំនួនសរុប១៨យូនីតទៅឲ្យប្រទេសអ៊ុយក្រែនសម្រាប់កិច្ចការពារជាតិ។ កាំភ្លើងធំ Krab self-នេះគឺជាអាវុធដែលផលិតឡើងដោយក្រុមហ៊ុននៃក្រសួងការពារជាតិប៉ូឡូញដែលមានឈ្មោះថា Huta Stalowa Wola និងក៏ជាអាវុធទទួលបាលអជ្ញាបណ្ណពីក្រុមហ៊ុនផលិតអាវុធអង់គ្លេស AS90 Howitzer ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការប្រភពមិនបញ្ចេញឈ្មោះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញបានសម្រេចចិត្តក្នុងការបញ្ជូនអាវុធ ជាជំនួយប្រភេទកាំភ្លើងធំ howitzers ចំនួនច្រើនគ្រឿងទៀតមក ឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា បន្ថែមពីលើអាវុធទាំង១៨គ្រឿង ចុងក្រោយនេះប៉ូឡូញក៏បានផ្តល់នូវ វគ្គហ្វឹកហាត់ទៅដល់យោធាអ៊ុយក្រែន ចំនួន១០០នាក់ ផងដែរដើម្បីអាចប្រើប្រាស់អាវុធទាំងនេះ ហើយជឿជាក់ថាអាវុធដែលមានទំហំកាណុងដល់ទៅ១៥៥មីលីម៉ែត្ រប្រភេទនេះនឹង ធ្វើឲ្យកងអនុសេនាធំទាំង៣ របស់អ៊ុយក្រែនកាន់តែមានកម្លាំងខ្លាំង។ គួរឲ្យដឹងដែរអាវុធទាំងនោះបានបញ្ជូនមក ដល់ប្រទេសអ៊ុយក្រែន...
បរទេស ៖ រដ្ឋាភិបាលទីក្រុង Warsaw របស់ប្រទេសប៉ូឡូញ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា បានបង្ហាញអំពីបំណង របស់ខ្លួនក្នុងការអនុញ្ញាតិ ឲ្យក្រុមអ្នកត្រួតពិនិត្យ របស់រុស្សី ដើម្បីអាចមកធ្វើការពិនិត្យ មើលទីតាំងការពារដែនអាកាស របស់អាមេរិកនៅក្នុងប្រទេសប៉ូឡូញ ប្រសិនបើរុស្សីនឹងអនុញ្ញាតិ ឲ្យប៉ូឡូញបញ្ជូន ក្រុមការងារពិនិត្យ តំបន់ Kaliningrad ដូចគ្នាដែរ។ ក្នុងផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប៉ូឡូញ នាពេលថ្មីៗនេះ បានព្រមានថា អឺរ៉ុបខិតចូលទៅជិតសង្គ្រាមខ្លាំងឡើង ជាងពេលណាៗទាំងអស់ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ស្របពេលដែលរុស្ស៊ី បានផ្តល់ការវាយតម្លៃដ៏អាក្រក់ ចំពោះកិច្ចប្រឹងប្រែងការទូត នៅក្នុងសប្ដាហ៍នេះ ដើម្បីរំសាយភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបាននិយាយប្រាប់ថា វាកំពុងតែឈានដល់ទីបញ្ចប់ ទន្ទឹមនឹងការព្យាយាម ជំរុញលោកខាងលិច ឲ្យរារាំងប្រទេសអ៊ុយក្រែន មិនឲ្យចូលរួមជាសមាជិក របស់អង្គការសម្ពន្ធមិត្តយោធា ណាតូ...
បរទេស ៖ ព្រះមហាក្សត្រ នៃប្រទេសហ្ស៊កដានី King Abdullah II ដែលបានបំពេញទស្សនកិច្ច នៅប្រទេស ប៉ូឡូញ កាលពីថ្ងៃអង្គារនោះ គឺបានជួបពិភាក្សាគ្នា ដោយផ្ទាល់ផងដែរ ជាមួយនឹងប្រធានាធិបតី នៃប្រទេសប៉ូឡូញ លោក Andrzej Duda អំពីបញ្ហាសន្តិសុខព្រមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ផងដែរ ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសប៉ូឡូញ នៅថ្ងៃពុធនេះបានប្រកាសថា យោធារបស់ខ្លួន នៅពេលនេះមានចំនួន៦០០០នាក់ហើយ ដែលកំពុងមានវត្តមាន នៅព្រំដែនក្បែរទៅនឹង ប្រទេសបេឡារូស ដើម្បីរឹតបន្តឹងសន្តិសុខ ជាពិសេសប្រឈមមុខ នឹងបញ្ហាអន្តោប្រវេសខុសច្បាប់។ ការដាក់ពង្រាយទ័ពចុងក្រោយនេះ ធ្វើឡើងដល់ទៅ២ដង នៅក្រោយពេលដែល រដ្ឋមន្ត្រីការពារជាតិ លោក Mariusz Blaszczak កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ បានអះអាងថាចំនួនយោធា នៅព្រំដែនបេឡារូស...
ស្កុតឡែន ៖ អ្នកជំនាញ បាននិយាយថា គ្រាប់បាល់ថ្មប៉ូឡូញ ដ៏អាថ៌កំបាំងចំនួន ២គ្រាប់ដែលត្រូវបានគេ រកឃើញមានអាយុកាល ប្រហែល ៥.៥០០ ឆ្នាំមុនស្ថិតក្នុងផ្នូរមួយ នៅSanday លើកោះ Orkney របស់ប្រទេសស្កុតឡែន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ របកគំហើញដ៏កម្រទាំងនេះ ត្រូវបានរកឃើញនៅចុងភាគខាងត្បូង នៃឧបទ្វីប Tresness...
ប៉ូឡូញ ៖ កម្មករសំណង់ ដែលកំពុងសាងសង់ អាផាតមិនបានរកឃើញ ទីបញ្ចុះសព សតវត្សរ៍ទី ១៨ នៅភាគខាងជើងប្រទេសប៉ូឡូញ ដែលមាន អដ្ឋិធាតុ ជនរងគ្រោះ ក្នុងផ្នូរកើតជំងឺ រោគរាតត្បាត ឬរោគពិស នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ របកគំហើញ ដែលបានកើតឡើងនៅ Mikołajki...
ប៉ូឡូញ ៖ កាក់ប្រាក់សម័យចំនួន ១១៨ កាក់ត្រូវបានគេជីក នៅក្នុងព្រៃមួយនៅភាគឥសាន នៃប្រទេសប៉ូឡូញ កាលពីខែមីនា ដោយអ្នកជំនាញជឿថា កាក់ទំាងនេះ ប្រហែលជាផ្នែកមួយ នៃសំណូកបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ កាក់ទាំងនោះត្រូវបានគេដាក់បញ្ចូលនៅសតវត្សរ៍ទី៩ ស្ថិតក្នុងអំឡុង ពេលនៃអាណាចក្រ Carolingian គឺជាចំនួនដ៏ច្រើនបំផុត នៃប្រភេទរបស់ពួកគេ ដែលមិនធ្លាប់មាន...
វ៉សរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា អ្នកស្រាវជ្រាវ ជនជាតិ ប៉ូឡូញ បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ការពិនិត្យមើលសាកសពម៉ាំមី របស់ជនជាតិ អេហ្ស៊ីបបុរាណមួយ នៅក្នុងការប្រមូល នៅសារមន្ទីរជាតិ នៅក្រុងវ៉សរ បានបង្ហាញពីករណី ដែលគេស្គាល់ថា ជារាងកាយដែលមានផ្ទៃពោះ លើកដំបូងនៅលើពិភពលោក ។...