វ៉សរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា ប្រទេសប៉ូឡូញ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងស្នើសុំការអនុញ្ញាត ឱ្យអាល្លឺម៉ង់បញ្ជូនរថពាសដែក Leopard ទៅកាន់ប្រទេសអ៊ុយក្រែន ហើយនឹងបញ្ជូនរថពាសដែកទាំងនោះ ថាតើ ក្រុងប៊ែកឡាំង យល់ព្រម ឬអត់ ដរាបណាប្រទេស ផ្សេងទៀតបានធ្វើផងដែរ...
Warsaw៖ យោងតាមអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានឲ្យដឹងថា ប៉ូឡូញបានស្នើសុំអន្តរាគមន៍ ពីអង្គការសហប្រជាជាតិ ជុំវិញសំណងសង្គ្រាមលោកលើកទី២ ជាមួយប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Arkadiusz Mularczyk បានឲ្យដឹងអំឡុងពេលសង្គ្រាមថា “ប្រព័ន្ធអង្គការសហប្រជាជាតិផ្តល់ឧបករណ៍ សម្រាប់កិច្ចសន្ទនា ក៏ដូចជាសម្រាប់ណែនាំសហគមន៍អន្តរជាតិ អំពីទំហំ នៃការខូចខាតដែលបណ្តាល មកពីការឈ្លានពាន និងការកាន់កាប់...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថា ពលរដ្ឋស្ម័គ្រចិត្តរាប់ពាន់នាក់ព្រមទាំងក្មេងៗ ផងត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលទីក្រុង Warsaw មកចូលរួម វគ្គហ្វឹកហាត់យោធាមួយ នៅអំឡុងពេលរដូវរងារ។ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសប៉ូឡូញលោក Mariusz Blaszczak បានបង្ហាញថាប្រទេសរបស់ លោកមានបំណងចង់ហ្វឹកហាត់ឲ្យពលរដ្ឋបានច្រើនបំផុតតាម ដែលអាចធ្វើទៅបានដើម្បីត្រៀមរៀបចំខ្លួន ជាមុនទុកសម្រាប់គ្រោះមហាន្តរាយ។ គួរឲ្យដឹងដែរការហ្វឹកហាត់យោធាដែលមានរួមទាំងការប្រើប្រាស់ អាវុធនិងជំនាញប្រយុទ្ធផងពេលនេះ មានពលរដ្ឋស្ម័គ្រចិត្តសរុបចំនួន៤០០០នាក់ ហើយដែលបានឆ្លងកាត់ដំណាក់កាលទី១ នៃការហ្វឹកហាត់កាលពីក្នុងខែតុលា និងវិច្ឆិកាមកថ្មីៗនេះ ប៉ុន្តែតាមផែនការប៉ូឡូញនឹងត្រូវធ្វើឲ្យបានទៅដល់៨០០០នាក់៕...
ការធ្វើដំណើររបស់ក្រុមជម្រើសជាតិប៉ូឡូញ បានក្លាយទៅជាប្រធានបទមួយ គួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលការធ្វើដំណើរ តាមយន្តហោះរបស់ខ្លួន គឺធ្វើឡើងដោយមានការចូលរួមនាំផ្លូវពីសំណាក់ យន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងផងដែរ។ ការប្រកួតបាល់ទាត់ពិភពលោក ដែលនឹងត្រូវចាប់ផ្តើមធ្វើឡើង នៅថ្ងៃអាទិត្យក្នុងនោះម្ចាស់ផ្ទះកាតា នឹងត្រូវប្រកួតជាមួយនឹងជម្រើសជាតិ នៃប្រទេសសេនាហ្គាល់ផង ខណៈដែលប្រទេសស្ទើរតែទាំងអស់ ហើយដែលបានធ្វើដំណើរ ទៅដល់ប្រទេសកាតា។ បញ្ហាវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ នៅក្នុងប្រទេសប៉ូឡូញ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានក្លាយទៅជាមូលហេតុចាំបាច់សំខាន់បំផុត...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានសន្និដ្ឋានបន្ទាប់ពីសិក្សារូបភាព ដែលបានចេញផ្សាយពីកន្លែងកើតហេតុថា មីស៊ីលដែលបានវាយប្រហារទឹកដីប៉ូឡូញ កាលពីយប់ថ្ងៃអង្គារ គឺត្រូវបានបាញ់ដោយទាហានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកក៏បានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារ លើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញ...
បរទេស៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រកាសថា មីស៊ីល ដែលត្រូវបានអះអាងថា បានសម្លាប់មនុស្សពីរនាក់ នៅក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ ទំនងជាត្រូវបានបាញ់ដោយ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីមុនថា ការវិភាគរបស់ខ្លួនលើរូបថត...
បរទេស៖ ប្រទេសប៉ូឡូញ បានដាក់ការប្រុងប្រយ័ត្ន ផ្នែកយោធារបស់ខ្លួន ហើយកំពុងពិភាក្សាថា តើត្រូវប្រើមាត្រា ៤ របស់អង្គការណាតូដែរឬទេ។ រដ្ឋាភិបាលកំពុងតែស៊ើបអង្កេតពីមូលហេតុ នៃការផ្ទុះនៅភូមិមួយក្បែរព្រំដែន ជាមួយអ៊ុយក្រែន ដែលក្រុងគៀវបានបន្ទោសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មាត្រា៤ គឺជាយន្តការមួយដែលត្រូវបានលើកឡើង ក្នុងករណីដែលសមាជិកណាតូ មានអារម្មណ៍ថាមានការគំរាមកំហែង...
ប៉ូឡូញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បានឲ្យដឹងថា ប្រទេសរបស់លោក មានគោលបំណង កសាងកងកម្លាំងជើងគោក ដ៏ខ្លាំងបំផុត នៃសមាជិកអង្គការ សន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ទាំងអស់នៅអឺរ៉ុប។ លោក Blaszczak បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុប៉ូឡូញ សាធារណៈមួយថ្ងៃបន្ទាប់ពីប៉ូឡូញ...
បរទេស ៖ ទីបំផុតរដ្ឋាភិបាល នៃទីក្រុង Warsaw បានសម្រេចចិត្ត ដល់ការប្រើប្រាស់ រថក្រោះជួរមុខ M1 Abrams ដែលជារថក្រោះរបស់អាមេរិក នោះហើយ ដើម្បីយកមកជំនួស ស្តុកចាស់ ដែលត្រូវបានផ្គត់ផ្គង់ ទៅឲ្យអ៊ុយក្រែន នាពេលកន្លងក។ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថា ប្រទេសប៉ូឡូញ...
បរទេស៖កងកម្លាំងយោធានៃប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសថាជាផ្នែកមួយនៃជំនួយោធាសម្រាប់កិច្ចការងារអន្តរជាតិនិងក្នុងនាមជាមិត្តភ័ក្តផងនោះប្រទេសប៉ូឡូញគឺបានចាប់ផ្តើមធ្វើការដឹកជញ្ជូនអាវុធជាកាំភ្លើងធំទំហំ 155mm ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនហើយដែលត្រូវបានគេស្គាល់ថាជាកាំភ្លើងធំប្រភេទ AHS Krab self-propelled។ គួរឲ្យដឹងដែរថាកាំភ្លើងធំទាំងនោះដែលអាចបាញ់បានចំងាយរហូតទៅដល់៤០គីឡូម៉ែត្រនិងធ្លាប់ត្រូវបានសន្យាដោយរដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃទី២៩ខែឧសភាជាមួយនឹងចំនួនសរុប១៨យូនីតទៅឲ្យប្រទេសអ៊ុយក្រែនសម្រាប់កិច្ចការពារជាតិ។ កាំភ្លើងធំ Krab self-នេះគឺជាអាវុធដែលផលិតឡើងដោយក្រុមហ៊ុននៃក្រសួងការពារជាតិប៉ូឡូញដែលមានឈ្មោះថា Huta Stalowa Wola និងក៏ជាអាវុធទទួលបាលអជ្ញាបណ្ណពីក្រុមហ៊ុនផលិតអាវុធអង់គ្លេស AS90 Howitzer ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី