ព័ត៌មានអន្តរជាតិ
ប្រធានណាតូ ព្រមានអំពីកម្រិតគម្រាមកំហែង ដែលអាចទទួលបានពីរុស្ស៊ី
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jen Stoltenberg បានធ្វើការអះអាង មួយកាលពីថ្ងៃម្សិលមិញនេះថា មកដល់ពេលនេះ ស្ថានភាពប្រយុទ្ធគ្នា នៅអ៊ុយក្រែនបានឈាន ដល់ដំណាក់កាលដ៏សំខាន់ និងកាន់តែគ្រោះថ្នាក់មួយថែមទៀត។ លោកបានពន្យល់ថា ការចំណាយទៅលើការផ្គត់ផ្គង់ ឲ្យអ៊ុយក្រែនពិតជានឹងមានកម្រិតខ្ពស់បំផុតមួយ សម្រាប់លោកខាងលិចប៉ុន្តែប្រសិនបើរុស្សី បើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើបណ្តាប្រទេសផ្សេងទៀតនោះ ការខូចខាតនឹងមានចំនួនលើស ពីអ្វីដែលត្រូវចំណាយនោះ ច្រើនខ្លាំងថែមទៀតជាមិនខាន។ នៅក្នុងការយល់ឃើញរបស់លោក Stoltenberg...