បច្ចេកវិទ្យា
ធ្លាប់ឆ្ងល់អត់ ! ប្រេងម៉ាស៊ីន និងទឹក នៅពេញធម្មតា តែរថយន្តជិះសុខៗ ស្រាប់តែរលត់?
តើលោកអ្នកធ្លាប់ជួប បញ្ហារលត់រថយន្ត តាមផ្លូវដែរឬទេ ទាំងដែលកម្រិតប្រេងម៉ាស៊ីន និងទឹកស្អំនៅពេញធម្មតា? ជាទូទៅ ប្រសិនបើប្រេងម៉ាស៊ីន ឬទឹកស្អំ រីងស្ងួតពេលកំពុងបើកបរ នឹងធ្វើឱ្យម៉ាស៊ីនឡើងកម្តៅហើយឈានដល់ការ គុបប៉េម៉ាស៊ីនរលត់តែម្តង។ ប៉ុន្តែបើកម្រិតប្រេង និងទឹក នៅពេញធម្មតា តែរថយន្តអ្នកជិះសុខៗស្រាប់តែរលត់ នោះលោកអ្នកត្រូវគិតពីបញ្ហាមួយចំនួន ដែលអាចកើតឡើងចំពោះរថយន្តអ្នកដូចខាងក្រោមនេះ ៖ ១. ឌីណាម៉ូ: វាជាអ្នកឱ្យភ្លើងសម្រាប់រថយន្ត និងសាកអាគុយ...