សិល្បៈ និង កម្សាន្ត
តាមពិតផ្ទះសំណាក់! មានតាំងពីសម័យព្រះបាទជ័យវរ្ម័នទី៧ ពេញអាណាចក្រក្រោមហេតុផលវិសេសមួយសម្រាប់រាស្រ្ត
ផ្ទះសំណាក់ ត្រូវបានឃើញមាននៅពាសពេញទីកន្លែងនានាទូទាំងកម្ពុជា ប៉ុន្តែបងប្អូនប្រជាពលរដ្ឋប្រហែលមិនទាន់មិនដឹងថា វាចាប់កំណើតតាំងពីពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេចតាមរបៀបណានោះឡើយ។ យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម ត្រង់គាថា១២២ ១២៣ ១២៤ ១២៥ និង១២៦ បានឱ្យដឹងថា នៅតាមដងផ្លូវទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពិបុរាណវិញមានធម្មសាលាចំនួន១២១ ដែលព្រះរាជាសម័យនោះគឺព្រះបាទជ័យវរ្ម័ន ទី៧ បានកសាងសម្រាប់ឱ្យប្រជាពលរដ្ឋ ជាផ្ទះសំណាក់ស្នាក់អាស្រ័យបណ្តោះអាសន្ន ក្នុងកំឡុងពេលគេធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ឬពីអាណាខែត្រមួយទៅអាណាខែត្រមួយទៀត។ នៅក្នុងធម្មសាលានីមួយៗមានភ្លើងសម្រាប់ឱ្យភ្ញៀវដុតបំភ្លឺបានថែមទៀតផង។ នៅតាមដងផ្លូវនានា...