សុខភាព និង ផ្លូវភេទ
ការសិក្សាស្រាវជ្រាវ អ្នកជំនាញនិយាយថា ជំងឺខ្ជិលអាចព្យាបាលបាន
(អាមេរិក)៖តាមការពិតអ្នកដែលត្រូវបានគេហៅថាជាមនុស្សខ្ជិល មិនមែនខ្ជិលទាំងស្រុងនោះទេ ដោយឡែកពួកគេគ្រាន់តែមានអារម្មណ៍តក់ស្លុតនៅពេលដែលពូកគេមានកិច្ចការអ្វីមួយដែលត្រូវបំពេញតែប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាព Health News ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។ នៅពេលខ្លះទៀត វាគឺជាទំលាប់របស់មនុស្សម្នាក់ៗ ដោយពួកគេតែងតែកុហកខ្លួនឯងក្នុងការចែកពេលវេលាដើម្បីធ្វើកិច្ចការទាំងនោះ ហើយជាចុងបញ្ចប់អ្វីដែលពួកគេរំពឹងទុកថានឹងត្រូវធ្វើក៏បានទទួលបរាជ័យ។ ដូច្នេះហើយអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយចំនួនដើម្បីឲ្យអ្នកអាចយកជ័យជំនះលើភាពខ្ជិលរបស់អ្នកបាន។ ១.ចងចាំថាអ្នកត្រូវឲ្យរង្វាន់ខ្លួនឯងសំរាប់ភាពជោគជ័យរបស់អ្នកៈ ប្រសិនជាអ្នកបើអ្នកមានកិច្ចការអ្វីមួយដែលត្រូវបំពេញអ្នកត្រូវប្រាប់ខ្លួនងងថា អ្នកនឹងទទួលរង្វាន់បន្ទាប់ពីកិច្ចការមួយនេះត្រូវបានបញ្ចប់ បើទោះបីវាជាកិច្ចការដ៏តូចមួយក៏ដោយ។ ២.គិតអំពីសារសំខាន់នៃគោលដៅ ឬបញ្ហាៈ...