កីឡា
ការតស៊ូព្យាយាមជាយូរឆ្នាំ ឥលូវសម្រេចហើយ កីឡាកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយមាស ជើងឯកអាស៊ី
ការខំប្រឹងតស៊ូព្យាយាមជាច្រើនឆ្នាំ និងជាក្ដីស្រមៃរបស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា គឺបានសម្រេច ហើយដោយបានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ក្នុងការប្រកួតជើងឯក អេរ៉ូប៉ិចអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី អំឡុងថ្ងៃទី១៣ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្ដម ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា...