សាន់ឌីយ៉ាហ្គោ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា ចក្រភព អង់គ្លេស បានលើកឡើងថា ប្រទេសចិន ជាតំណាងឱ្យ “បញ្ហាប្រឈមក្នុងការកំណត់សម័យ” នឹងធ្វើឲ្យគ្មានរបៀបរាបរយ សម្រាប់ពិភពលោក នៅក្នុងការកែសម្រួលចំពោះក្របខ័ណ្ឌគោលនយោបាយ ការបរទេសរបស់ខ្លួនដែលបាន ចេញផ្សាយកាលពីថ្ងៃចន្ទ ដែលបានប្រកាសថា សន្តិសុខរបស់ចក្រភពអង់គ្លេស ពឹងផ្អែកលើលទ្ធផល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov បានលើកឡើងអំពី ល្បិចកលរបស់លោកខាង លិចដើម្បីអាចសម្រេចផែនការមួយ របស់ខ្លួននាពេលអនាគត។ លោករដ្ឋមន្ត្រីរុស្សីរូបនេះបានថ្លែងថា ការបង្កើនវត្តមានយោធារបស់លោក ខាងលិចនៅក្នុងតំបន់អាស៊ីគឺជាការបង្កើតនូវ ការប្រថុយប្រថានមួយដែលនឹងអាចបង្កទៅជាជម្លោះ និងសង្គ្រាមក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខនេះហើយ ពលរដ្ឋក្នុង តំបន់អាស៊ីមិនគួរទទួលយក ការសម្រេចចិត្តបែបនេះទេ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីដើម្បីឆ្លើយ តបទៅនឹងសកម្មភាពចុងក្រោយ របស់អាមេរិកអង់គ្លេសនិងអូស្ត្រាលី ដើម្បីបញ្ជាទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥គ្រឿង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងតាមផែនការត្រូវជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតី Vladimir Zelensky ជាលើកដំបូងគិតចាប់តាំងតែពីមានជម្លោះជាមួយនឹងរុស្សី។ ប្រភពដដែលបានបន្តទៀតថាជំនួបគ្នាតាមរយៈវិដេអូខលនឹងអាចធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅដើមសប្តាហ៍ក្រោយ។ ការធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីលើកនេះត្រូវបានគេមើលឃើញដែរថាបានជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងដែលធ្វើឡើងក្រោយពេលលោក Xi បានទទួលសេចក្តីទុកចិត្តបោះឆ្នោត ជាប្រធានាធិបតីចិន អាណត្តិទី៣ របស់លោកហើយក៏ជាអ្វីដែលចិនតែងតែបង្ហាញជំហក្នុង ការចូលរួមពាក់ព័ន្ធនិងជួយសម្របសម្រួល...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបេឡារុស្ស បានបង្ហាញវីដេអូដែល បង្ហាញពីការឃុំខ្លួនជនសង្ស័យដែលទំនងជាប៉ុនប៉ង បំផ្លិចបំផ្លាញ យន្តហោះ របស់កងទ័ពអាកាសរុស្ស៊ី នៅឯអាកាសយានដ្ឋានក្បែរទីក្រុង Minsk កាលពីសប្តាហ៍មុន។ ប្រតិបត្តិករដែល ត្រូវបានចោទ ប្រកាន់សំខាន់ គឺជាមានសញ្ជាតិពីរគឺរុស្ស៊ី និងអ៊ុយក្រែន ដែលមានឈ្មោះថា Nikolay Shvets ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧...
ម៉ូស្គូ៖ មន្ត្រីរុស្ស៊ីបានឲ្យដឹងថា ការចូលរួមរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន អាចនាំឱ្យមាន “ផលវិបាកមហន្តរាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានធ្វើអត្ថាធិប្បាយក្នុងអំឡុងសុន្ទរកថារបស់អ្នកការទូតដែលបានប្រមូលផ្តុំនៅក្រុមប្រឹក្សាសិទ្ធិជនភៀសខ្លួននៅទីក្រុងហ្សឺណែវ និងប្រទេសរុស្ស៊ី។ ប្រភពបានឲ្យដឹងថា “ការគំរាមកំហែងជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវបំផុត” នៅក្នុងជម្លោះនៅអ៊ុយក្រែន គឺមកពីគោលនយោបាយរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូ។ លោកបានបន្ថែមថា គោលនយោបាយទាំងនោះស្វែងរក...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ មីនា ឆ្នាំ២០២៣ថា អភិបាលតំបន់បានឲ្យដឹងថា យន្តហោះគ្មានមនុស្ស បើកចំនួន១គ្រឿង បានធ្លាក់នៅក្នុងតំបន់ម៉ូស្គូ ក្នុងអ្វីដែលទំនងជាការប៉ុនប៉ង កំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ លោក Andrei Vorobyov បានថ្លែងបន្ទាប់ពីក្រសួងការពារជាតិ រាយការណ៍ថា បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន ចំនួន២គ្រឿង...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយបានដកស្រង់ សម្តីរដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិក លោកស្រី Janet Yellen ដែលកំពុងបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧ ខែកុម្ភៈថា សហរដ្ឋអាមេរិកបានផ្តល់...
មូស្គូ ៖ នេះបើយោងតាមក្រឹត្យផ្លូវការមួយ ចេញផ្សាយ ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ពានរង្វាន់ ដ៏មានកិត្យានុភាព ដល់តារាសម្តែងអាមេរិក លោក Steven Seagal សម្រាប់ការងារ របស់លោកលើការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារអវកាសរុស្ស៊ី ឈ្មោះថា Roscosmos បានឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យនេះថា យានអវកាសរុស្ស៊ីចំនួន ១គ្រឿង ក្នុងបេសកកម្មនាំយកនាវិកមកកាន់ផែនដីវិញ នូវនាវិកបានចូលចតនៅលើស្ថានីយ អវកាសអន្តរជាតិ ហៅកាត់ថា (ISS) ហើយ ។ យាន...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី បានសិក្សា យ៉ាងយកចិត្តទុក ដាក់លើអាវុធរបស់លោកខាងលិច ដែលចាប់បានក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រើប្រាស់បទពិសោធន៍នេះ ដើម្បីជាប្រយោជន៍ដល់យោធារបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខបានចង្អុលបង្ហាញក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Natsyonalnaya...