បរទេស៖កងទ័ពមកពីប្រទេសរុស្ស៊ី ប្រទេសតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន បានប្រើប្រាស់កាំភ្លើង ឧបករណ៍បាញ់ភ្លើងនិងប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាស នៅក្នុងសមយុទ្ធយោធា ដែលបានចប់នៅថ្ងៃអង្គារនេះ ស្ថិតនៅចម្ងាយត្រឹមតែ២០គីឡូម៉ែត្រពីព្រំដែនតាហ្ស៊ីគីស្ថានប៉ុណ្ណោះ។ ទីក្រុងមូស្គូនិងសម្ពន្ធមិត្តសម័យសូវៀតស្ថិតនៅអាស៊ីកណ្ដាល បានប្រារព្ធធ្វើសមយុទ្ធយោធាចំនួនពីរផ្សេងគ្នា ស្ថិតនៅជិតប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងខែនេះ ស្របពេលដែលពួកបះបោរតាលីបង់ វាយដណ្ដើមយកខេត្តភាងខាងជើងប្រទេសភាគច្រើន ដែលជាប់នឹងតំបន់អាស៊ីកណ្ដាល។ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសតាហ្ស៊ីគីស្ថាន លោក Sherali Mirzo បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅកន្លែងធ្វើសមយុទ្ធយោធានោះថា សមយុទ្ធយោធាទាំងនេះ...
ម៉ូស្គូ ៖ សាជីវកម្មអវកាសរដ្ឋរុស្ស៊ី Roscosmos បានឲ្យដឹងថា ម៉ូឌុលអវកាស របស់រុស្ស៊ី Nauka (វិទ្យាសាស្ត្រ) ត្រូវបានដាក់ឱ្យដំណើរ ការដោយជោគជ័យ ពី Baikonur Cosmodrome នៅកាហ្សាក់ស្ថាន ទៅស្ថានីយអវកាស អន្តរជាតិ (ISS) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ Roscosmos...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា ខ្លួនបានសាកល្បង ដោយជោគជ័យ នូវប្រព័ន្ធ S-500 Prometheus របស់ប្រទេស ដែលត្រូវបានបង្កើតឡើង ដើម្បីស្ទាក់ចាប់យន្តហោះ និងមីស៊ីល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា ប្រព័ន្ធការពារមីស៊ីល S-500 ត្រូវបានបាញ់...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា យន្តហោះចម្បាំងជាច្រើន របស់ប្រទេសរុស្សីបាន ចាប់ផ្តើមធ្វើសកម្មភាព អនុវត្តទំលាក់គ្រាប់ពិត ទៅលើនាវាសត្រូវនៅក្នុងសមុទ្រខ្មៅ។ រុស្សីបានប្រកាសទៀតថា វាគឺជាផ្នែកមួយនៃសមយុទ្ធជាច្រើន ដែលខ្លួនកំពុងរៀបចំនិងត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្នុងពេលដែល មានការកើនឡើងនៃសមយុទ្ធយោធា របស់ក្រុមអង្គការណាតូ និងបន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយនឹងនាវចម្បាំងរបស់អង់គ្លេស។ រំលឹកដែរថា កាលពីសប្តាហ៍មុនកងកម្លាំងយោធា របស់ទីក្រុងមូស្គូបានធ្វើការតាមដេញបាញ់នាវាចម្បាំង របស់អង់គ្លេសក្បែរតំបន់សមុទ្ររបស់ Crimea ដោយអង់គ្លេសឆ្លើយតបថា...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា អង្គការ សន្ធិសញ្ញា អាត្លង់ទិចខាងជើង (ណាតូ) កំពុងធ្វើឱ្យស្ថានការណ៍ មានស្ថិរភាពនៅតាមបណ្តោយព្រំដែន របស់ប្រទេសរុស្ស៊ី ជាមួយនឹងសមយុទ្ធយោធា សមុទ្រខ្យល់ ឆ្នាំ២០២១របស់ខ្លួន ។ អ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា ដោយមានការចូលរួម...
រុស្ស៊ី ៖ ប្រទេសរុស្ស៊ី និងចិនបង្ហាញផែនទីបង្ហាញផ្លូវ របស់ពួកគេ ដើម្បីសាងសង់មូលដ្ឋាន នៅលើភព ព្រះច័ន្ទ ដើម្បីប្រកួតប្រជែង នឹងយាន អវកាសភពព្រះច័ន្ទ របស់អង្គការណាសា ប៉ុន្តែត្រូវទទួលស្គាល់ថា ពួកគេនឹងមិនបាញ់បង្ហោះ អវកាសយានិកណា មួយឡើយ រហូតដល់យ៉ាងហោច ណាស់ឆ្នាំ ២០៣៦ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។...
បរទេស ៖ អនុរដ្ឋមន្រ្តីក្រសួង ការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចោទប្រកាន់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភីបាលទីក្រុងឡុងដ៍ថា បានព្យាយាមបង្កឱ្យ មានភាពចម្រូងចម្រាស ជុំវិញឧប្បត្តិហេតុនាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងនាវាពិឃាត អង់គ្លេស Defender នៅក្បែរតំបន់គ្រីមៀ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១៧.៣៧៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បើយោងតាម៉ទិន្នន័យផ្លូវការ ដែលបានប្រកាសនៅថ្ងៃចន្ទ ។ សរុបចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសបានកើនឡើងដល់៥.៣៣៤.២០៤នាក់ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសដោយសារជំងឺកូវីដ-១៩កើនឡើងពី៤៤០នាក់ដល់១២៩.៨០១នាក់ គិតត្រឹមថ្ងៃម្សិលមិញ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយវិញពី ៨.៣៦១នាក់ដល់៤.៨៧៨.៣៣៣នាក់ ។ ទន្ទឹមនឹងនេះដែរ...
ម៉ូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ី ២គ្រឿងបានហោះលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិកកាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែល។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការហោះហើររបស់របស់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តទាំង ២គ្រឿងខាងលើនេះ អមដោយយន្តហោះចម្បាំង Su-35S និង Su-27 របស់រុស្ស៊ី ដោយបានចំណាយពេល ៨ ម៉ោង។ យោងតានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា នៅដំណាក់កាលជាក់លាក់នៃបេសកកម្មយន្តហោះរុស្ស៊ី ត្រូវបានអមដោយយន្តហោះចម្បាំងអ៊ីតាលី...
បរទេស៖យោងាតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុករបស់ ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សីគឺ កាន់តែខិតជិងក្នុងការសាងសង់រួចរាល់នូវនាវា លើកដំបូងមួយរបស់ខ្លួនដែលអាចបំពាក់ បច្ចេកវិទ្យាបំបាំងខ្លួនពី សត្រូវបាន។ កាសែត RIA Novosti របស់រដ្ឋបានសរសេរថា ក្រោយការពន្យាពេលមួយរយៈហើយ មកនោះគម្រោងសាងសង់ដែលមានឈ្មោះថា ២០៣៨៦ នឹងអាចរំពឹងទុកបានថាជោគជ័យក្នុងការសាងសង់រួចរាល់នូវនាវា បច្ចេកវិទ្យាចុងក្រោយនេះនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។ គួរឲ្យដឹងដែរថាអស់រយៈពេលជាង១០ឆ្នាំ ចុងក្រោយនេះប្រទេសរុស្សីបានខិតខំ និងការវិនិយោគយ៉ាងខ្លាំងក្នុងការផលិតនិង អភិវឌ្ឍបច្ចេកវិទ្យាសព្វាវុធថ្មីៗឡើងវិញ...