ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ វិបត្តិសក្តានុពលថ្មីដែលកើតចេញពី ការបង្កើតយោធាសព្វាវុធរបស់ អង្គការណាតូ នៅព្រំដែនរុស្ស៊ី គឺពិបាកប៉ាន់ស្មាន

បរទេស៖ លោក Sergei Ryabkov អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយថា ផែនការរបស់អង្គារណាតូក្នុងការចូលទៅជិតព្រំដែនរបស់យើង ភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយោធា និងប្រភេទអាវុធជាច្រើនប្រភេទ រួមទាំងអាវុធទំនើបបំផុត មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ គឺជាច្បាស់ជាកត្តាប្រកាសអាសន្ន និងជាធាតុផ្សំនៃអស្ថិរភាពនៃស្ថានការណ៍ មិនត្រឹមតែនៅទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនៅលើមាត្រដ្ឋានដ៏ទូលំទូលាយនៅតំបន់ Euro-Atlantic ផងដែរ»។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកបានសង្កត់ធ្ងន់ថា អង្គការណាតូកាន់តែខិតជិតព្រំដែនរបស់រុស្ស៊ី ហានិភ័យខ្ពស់នៃអស្ថិរភាព និងការកើតឡើងនៃវិបត្តិថ្មីមួយដែលអាចប្រៀបធៀបទៅនឹងវិបត្តិ Cuban Missile។

ការលើកឡើងរបស់មន្ត្រីការទូតរុស្ស៊ីរូបនេះ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីម្តងហើយម្តងទៀតថា មានចេតនាឈ្លានពានប្រទេសជិតខាងអ៊ុយក្រែន ជាមួយនឹងវត្តមានកងទ័ពចំនួន ១៧៥ ០០០នាក់ ដែលជាការអះអាងដែលត្រូវបានច្រានចោលទាំងស្រុងដោយអាជ្ញាធររុស្ស៊ី៕

Most Popular

To Top