បរទេស៖ ការចំណាយលើសព្វាវុធបរមាណូជាសាកល បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2021, នេះបើយោងតាមរបាយការណ៍ ចុងក្រោយបង្អស់របស់យុទ្ធនាការអន្តរជាតិដើម្បីលុប បំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ឥណ្ឌា...
បរទេស ៖ អង្គការសម្ពន្ធមិត្តយោធា ដឹកនាំដោយរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើម ដកកម្លាំងចេញ ពីប្រទេសកាហ្សាក់ស្ថាន ក្រោយការដាក់ ពង្រាយរយៈពេល១សប្ដាហ៍ ក្នុងពេលមានការផ្ទុះភាព ចលាចល ជាពេលដែលអាជ្ញាធរក្នុងប្រទេស កាហ្សាក់ស្ថាន និយាយថា អតីតប្រធានសន្តិសុខជាតិ ជាប់សង្ស័យពីការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ ប្រទេសរុស្ស៊ីបាននិយាយថា ការដកទ័ពវិញនេះ នឹងចប់សព្វគ្រប់នៅត្រឹមថ្ងៃទី១៩...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov កាលពីថ្ងៃច័ន្ទ បានព្រមានសមភាគីអាមេរិក អំពីទម្រង់នៃការឆ្លើយតបផ្នែកយោធាមួយចំនួន ចំពោះសហរដ្ឋអាមេរិកដែលដាក់អាវុធទំនើបៗនៅអឺរ៉ុប ហើយវិធានការយោធា គឺអាចនឹងអាចធ្វើទៅបាននាពេលអនាគត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Ryabkov បានទទូចថា ប្រសិនបើអង្គការ NATO...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសៅរ៍សប្ដាហ៍នេះ បាននិយាយថា លោកបាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា ប្រទេសរុស្ស៊ីនឹងបង់តម្លៃខ្ពស់ និងប្រឈមមុខផលវិបាកសេដ្ឋកិច្ចដ៏អាក្រក់ ប្រសិនបើ រុស្ស៊ីហ៊ានបំពានប្រទេសអ៊ុយក្រែន។ លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ពីភាពអាចទៅរួចនៃការបញ្ជូនកងកម្លាំងប្រយុទ្ធជើងគោកអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងករណីប្រទេសរុស្ស៊ីធ្វើការឈ្លានពាន គឺមិនធ្លាប់លើកយកមកពិភាក្សាគ្នាទេ ប៉ុន្តែសហរដ្ឋអាមេរិកនិងអង្គការណាតូ...
បរទេស៖ទីភ្នាក់ងារស៊ើបការណ៍ពិសេសអាមេរិក នៅសប្តាហ៍នេះបានធ្វើការព្រមានអំពីលទ្ធភាព ក្នុងការលុកលុយរបស់រុស្សីទៅកាន់ប្រទេសអ៊ុយក្រែនខណៈដែលរបាយការណ៍ បានព្យាករណ៍ថាយោធារុស្សីនឹងអាច កើនឡើងទៅដល់១៧,៥ម៉ឺននាក់ ត្រឹមខែមករាខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថាផែនការវាយប្រហារ របស់រុស្សីអាចមានទាំងការពង្រាយកងវិរៈសេនាតូច សរុបជាង១០០ក្រុមដែលជាកងកម្លាំងយុទ្ធសាស្ត្រសុទ្ធនិងមានចំនួនសរុបជាង១៧ម៉ឺននាក់ ព្រមជាមួយនឹងសព្វាវុធកាំភ្លើងធំនិងឧបករណ៍ យោធាផ្សេងទៀតផង។ ទោះបីជាបច្ចុប្បន្ននេះយោធារបស់រុស្សីដែលនៅទល់មុខ ជាមួយនឹងអ៊ុយក្រែនមានចំនួនត្រឹមតែ ៧០០០នាក់ហើយព្រមទាំងខ្វះខាតសព្វាវុធដើម្បីប្រតិបត្តិកាវាយលុយក្តីប៉ុន្តែជឿជាក់ថា ការគាំទ្រដោយកងកម្លាំងបម្រុងនឹងអាច ធ្វើឡើងបានយ៉ាងឆាប់រហ័ស។ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិសន្តិសុខអាមេរិក ក៏បានបញ្ជាក់ដែរថាខ្លួនធ្លាប់ បានផ្ញើសារទៅកាន់រដ្ឋាភិបាលរបស់ប្រទេសរុស្សីរួចមកហើយថាអាមេរិកនឹងមិនចង់ឃើញនូវការប៉ះទង្គិចគ្នានោះឡើយហើយសំណូមពរ ឲ្យជ្រើសយកការងារការទូតនិងការកាត់បន្ថយ ភាពតានតឹងជំនួសវិញ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា កូរ៉េខាងជើងមានបំណងពង្រឹងសហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយសន្តិភាពលើឧបទ្វីបកូរ៉េ នឹងមិនអាចទៅរួចនោះទេ រហូតដល់កងទ័ពអាមេរិកត្រូវបានដកចេញ។ ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូត Sin Hong-chol នេះ គឺត្រូវបានធ្វើឡើង ក្រោយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការព្រមាននៅសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងប្រឈមមុខចំពោះផលប៉ះពាល់សម្រាប់ការសម្រេចចិត្តរបស់ពួកគេ បន្តធ្វើសហសមយុទ្ធយោធាប្រចាំឆ្នាំ។ នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ លោកបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី...
បរទេស៖អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងប្រារព្ធធ្វើកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រនុយក្លេអ៊ែដោយបើកចំហ ជាមួយសហរដ្ឋអាមេរិក នៅក្នុងខែនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាក្នុងជំនួបកំពូលក្នុងទីក្រុងហ្សឺណែវ កាលពីខែមុនថា នឹងចាប់ផ្តើមកិច្ចពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រទ្វេភាគីមួយ ដើម្បីដាក់ចេញមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងអាវុធអនាគត...