ព័ត៌មានអន្តរជាតិ

លោក បៃដិន ព្រមានលោក ពូទីន៖ រុស្ស៊ីនឹងបង់តម្លៃខ្ពស់ ប្រសិនបើហ៊ាន ឈ្លានពានអ៊ុយក្រែន

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសៅរ៍សប្ដាហ៍នេះ បាននិយាយថា លោកបាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា ប្រទេសរុស្ស៊ីនឹងបង់តម្លៃខ្ពស់ និងប្រឈមមុខផលវិបាកសេដ្ឋកិច្ចដ៏អាក្រក់ ប្រសិនបើ រុស្ស៊ីហ៊ានបំពានប្រទេសអ៊ុយក្រែន។

លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ពីភាពអាចទៅរួចនៃការបញ្ជូនកងកម្លាំងប្រយុទ្ធជើងគោកអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងករណីប្រទេសរុស្ស៊ីធ្វើការឈ្លានពាន គឺមិនធ្លាប់លើកយកមកពិភាក្សាគ្នាទេ ប៉ុន្តែសហរដ្ឋអាមេរិកនិងអង្គការណាតូ នឹងត្រូវតម្រូវឲ្យបញ្ជូនកងកម្លាំងបន្ថែម ទៅកាន់ប្រទេសសមាជិកណាតូភាគខាងកើត ដើម្បីពង្រឹងកិច្ចការពារ។

ក្រោយថ្លែងអំពីខ្យល់ព្យុះវាយប្រហារសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ដល់លោកប្រធានាធិបតី ពូទីន ថាប្រសិនបើលោកបន្តឈ្លានពានអ៊ុយក្រែននោះ ផលវិបាកសេដ្ឋកិច្ច សម្រាប់សេដ្ឋកិច្ចលោក នឹងកាន់តែមានភាពកាន់តែអាក្រក់ៗឡើង”។

គួរបញ្ជាក់ថា លោក បៃដិន ដែលនិយាយជាមួយលោក ពូទីន តាមទូរស័ព្ទអស់រយៈពេល២ម៉ោង កាលពីសប្ដាហ៍មុន បានមានប្រសាសន៍ថា លោកបានធ្វើឲ្យប្រាកដច្បាស់ដល់មេដឹកនាំរុស្ស៊ីថា ជំហររបស់រុស្ស៊ីនៅក្នុងពិភពលោក នឹងប្រែប្រួលគួរឲ្យកត់សម្គាល់ ក្នុងករណីធ្វើការវាយលុកចូលក្នុងប្រទេសអ៊ុយក្រែន៕

Most Popular

To Top