អាមេរិក ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា នៅក្នុងរដូវកាលកាន់តែយូរ យប់ងងឹត និងថ្ងៃដែលលេចចេញ ជាពណ៌ប្រផេះ មនុស្សជាច្រើនរាយការណ៍ថា មានការកើនឡើង នៃអារម្មណ៍មិនល្អ ឬធ្លាក់ទឹកចិត្ត ជាពិសេសរដូវរងានេះ ធ្វើឲ្យស្រី្តមានអារម្មណ៍ សោកសៅ ។ មនុស្សចំណាយពេលច្រើន នៅក្នុងផ្ទះក្រោមពន្លឺសិប្បនិម្មិត និងតិចជាងពេលនៅខាងក្រៅ ដោយសារសីតុណ្ហភាពធ្លាក់ចុះ...
ខណៈពេលដែលអ្នក ធ្វើដំណើរកម្សាន្តសម្រាប់ ថ្ងៃឈប់សម្រាក ក្នុងអំឡុងពេលពីរសប្តាហ៍កន្លងមកនេះ ត្រូវបានគេប៉ាន់ស្មានថា ប្រជាជនចំនួន ១១៦ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើដំណើរកម្សាន្តសម្រាប់ ថ្ងៃឈប់សម្រាកនារដូវកាលចុងឆ្នាំ។ សម្រាប់អ្នកខ្លះវាជាការត្រលប់ មកផ្ទះវិញប្រកបដោយភាពរីករាយ។ សម្រាប់អ្នកផ្សេងវាជាប្រភពកម្ចាត់ នៃភាពតានតឹងក្នុងគ្រួសារ។ ប៉ុន្តែអ្វីដែលមនុស្សភាគច្រើន មិនបានអនុវត្តគ្រប់គ្រាន់ គឺការធ្វើលំហាត់ប្រាណ ដែលជាហេតុនាំមនុស្សមួយភាគច្រើន មានការកើនឡើងកាឡូរីរាង្គកាយ គួរឲ្យកត់សំគាល់ក្នុងអំឡុងពេលលំហែកាយ ។ វាអាចជាបញ្ហាប្រឈមក្នុងការ...
កាលីហ្វ័រញ៉ា៖ការសិក្សារកឃើញថា ការដើរលំហាត់ប្រាណប្រចាំថ្ងៃ ឬជិះកង់ក្នុងវ័យចាស់អាចកាត់បន្ថយ ការរលាកក្នុងខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង ដោយសារការដើរប្រើប្រាស់ថាមពលច្រើន ធ្វើឲ្យសារធាតុពុលក្នុងខ្លួនចេញមកក្រៅ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការស្រាវជ្រាវបានបង្ហាញជាយូរមកហើយថា ការធ្វើលំហាត់ប្រាណក្នុងវ័យកណ្តាល និងលើសពីនេះអាចកាត់បន្ថយឱកាសនៃជំងឺវង្វេង ដែលភាគច្រើនបណ្តាលមកពីជំងឺភ្លេចភ្លាំងរហូតដល់ ៤០ ភាគរយ។ ឥឡូវនេះអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបាននិយាយថា ជំងឺនេះអាចត្រូវបានការពារប្រសិនបើមនុស្សធ្វើលំហាត់ប្រាណក្នុងជីវិតក្រោយផងដែរ។ ការធ្វើលំហាត់ប្រាណត្រូវបានគេគិតថា អាចជួយទប់ទល់នឹងជំងឺនេះ ព្រោះវាធ្វើឲ្យប្រសើរឡើងនូវមុខងារនៃការយល់ដឹង រក្សាទម្ងន់ខ្លួនទាប និងការពារការកកើតបន្ទះនៅក្នុងសរសៃឈាមដែលជាមូលហេតុសំខាន់នៃជំងឺវង្វេងសរសៃឈាម។ ប៉ុន្តែការសិក្សាចុងក្រោយនេះក៏បានបង្ហាញថា...
អាមេរិក៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចលនាស្រឡាំងកាំង និងដកដង្ហើមយ៉ាងខ្លាំងនៃចលនាTai Chi អាចមានអត្ថប្រយោជន៍ដូចជាការធ្វើលំហាត់ប្រាណធម្មតាក្នុងការដោះស្រាយការរីករាលដាលនៃមនុស្សវ័យកណ្តាលនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Tai Chi គឺជាទម្រង់មួយនៃការធ្វើលំហាត់ប្រាណរាងកាយ និងចិត្តត្រូវបានពិពណ៌នាថា ជាការធ្វើសមាធិក្នុងចលនាដែលអនុវត្តដោយមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកដើម្បីពង្រឹងសុខភាពនិងសតិអារម្មណ៍។ អ្នកស្ម័គ្រចិត្តមិនហាត់ប្រាណ ការធ្វើលំហាត់ប្រាណតាមបែបAerobic(ហាត់ប្រាណស្រូបអុកស៊ីសែន) ឬ Tai Chi រយៈពេល ១២ សប្តាហ៍ហើយទំហំចង្កេះរបស់ពួកគេត្រូវបានតាមដានដោយអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក្នុងទីក្រុង Los Angeles។...