បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកជាន់ខ្ពស់ នៃក្រុមហាម៉ាសម្នាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់អាមេរិក ចំពោះអំពើហឹង្សានាពេលថ្មីៗនេះ នៅក្នុងតំបន់ហ្គាហ្សា ដែលបង្ហាញថា សហរដ្ឋអាមេរិក អាចចូលប្រយុទ្ធ បន្ទាប់ពីខ្លួនបានបញ្ជូនទាហានរាប់ពាន់នាក់ និងនាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់តំបន់នោះ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Ali Barakeh សមាជិក...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃអង្គារបានរឹតបន្តឹងការគ្រប់គ្រងការនាំចេញរបស់ខ្លួន ដើម្បីរារាំងប្រទេសចិនពីការទទួលបានបន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់ដែលវាអាចប្រើបានដើម្បីជួយអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង និងបញ្ញាសិប្បនិម្មិត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Gina Raimondo បាននិយាយថា ការគ្រប់គ្រងថ្មីដោយមានបំណងការពារបច្ចេកវិទ្យាដែលមានសុវត្ថិភាពជាតិច្បាស់លាស់ ឬផលប៉ះពាល់សិទ្ធិមនុស្ស។ ការគ្រប់គ្រងថ្មីអាចបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោក និងលេខ២របស់ប្រទេសចិន។ កិច្ចពិភាក្សានាពេលថ្មីៗនេះក្នុងរយៈពេលជាច្រើនខែជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ទីក្រុងប៉េកាំងបានអំពាវនាវឲ្យមានសកម្មភាពជាក់ស្តែងពីទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំង២ ទោះបីជាមន្ត្រីសហរដ្ឋអាមេរិកបានព្រមានថាច្បាប់នាំចេញថ្មីកំពុងស្ថិតក្នុងការបញ្ចប់ក៏ដោយ។ លោក...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ការលើកឡើងរបស់ទីក្រុងប៉េកាំងបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអតីតមន្ត្រីសហរដ្ឋអាមេរិក បានចោទប្រកាន់សាធារណៈរដ្ឋប្រជាមានិតថា មានការលួចចូលដ៏ខ្លាំងបំផុតប្រឆាំងនឹងទីក្រុងតូក្យូ។ ក្រសួងការបរទេសចិន បានអះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រព្រឹត្តិចោរកម្មតាមប្រព័ន្ធអ៊ីនធើណេតទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសជប៉ុន និងប្រទេសដទៃទៀតក្នុងអាស៊ី ខណៈជំរុញឲ្យក្រុងវ៉ាស៊ីនតោន បញ្ឈប់ការដាក់ពង្រាយកងកម្លាំងតាមប្រព័ន្ធអ៊ីនធើណេត នៅជុំវិញពិភពលោក។ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា យោធា និងភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្កើនសមត្ថភាពលួចចូលក្នុងប្រទេសសម្ព័ន្ធមិត្ត ក្រោមការក្លែងបន្លំ...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ការការពារកម្មសិទ្ធិបញ្ញា នៅតែជាចំណុចស្អិតរមួតរវាងសហរដ្ឋអាមេរិក និងចិន ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ទាំង២ក្នុងពិភពលោកប្រកួតប្រជែងគ្នា ដើម្បីបង្កើតបច្ចេកវិទ្យាជំនាន់ក្រោយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន Xinhua បានចោទប្រកាន់សហរដ្ឋអាមេរិក ថា បានប្រើប្រាស់កម្មវត្ថុ នៃកម្មសិទ្ធិបញ្ញា ជាពិសេសផ្នែករបស់ខ្លួន លើការការពារកម្មសិទ្ធិឧស្សាហកម្មជាមធ្យោបាយមួយ ដើម្បីរារាំងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ ការអត្ថាធិប្បាយដែលនិពន្ធដោយអ្នកនិពន្ធរបស់ទីភ្នាក់ងារ Shi...
បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាសក្នុងការបញ្ចេញ ជំនួយជាអាវុធដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ការប្រកាសដែលត្រូវបានយកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេលដែលអ៊ុយក្រែន គ្រោងនឹងរៀបចំផែនការវាយប្រហារ ទៅលើកងកម្លាំងយោធារុស្សី នាពេលខាងមុខហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផងដែល វានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា។ ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិកគឺជាជំនួយយោធាលើកទី ៣៧ហើយសម្រាប់ប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីខែសីហាឆ្នាំ ២០២១ហើយចំនួនសរុបគិតជា ទឹកប្រាក់មានប្រមាណជា ៣៥,៧ពាន់លានដុល្លារគិតចាប់តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិការពិសេសលើប្រទេសអ៊ុយក្រែន។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកងកម្លាំងយោធាពិសេសរបស់អាមេរិក USASOC បានចាប់ផ្តើមប្រតិបត្តិការសមយុទ្ធយោធាមួយ ដែលនឹងអាចឆ្លើយតបទៅនឹងករណីការប៉ុនប៉ង់ លុកលុយទៅលើកោះតៃវ៉ាន់ ដោយប្រទេសចិន ក្នុងករណីណាមួយ។ ប្រភពដដែលបានបន្តទៀតថា វាគឺជាការឆ្លើយតបទៅនឹងការ ព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងអាចសាកល្បងក្នុងការត្រួតត្រាទៅលើដែនកោះតៃវ៉ាន់ នាពេលណាមួយដោយប្រើប្រាស់កម្លាំងយោធា។ The Military.com បានរាយការណ៍ដូចគ្នាដែរថា ស្ថានភាពនៅកោះតៃវ៉ាន់ បានដើរតួយ៉ាងសំខាន់នៃ កិច្ចការងាររៀបចំសមយុទ្ធយោធារបស់កងកម្លាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អាមេរិក ជាច្រើនគ្រឿងត្រូវបានដាក់ពង្រាយ ទៅដល់តំបន់មជ្ឈឹមបូព៍ាជាមួយនឹង គ្រាប់បែកប្រភេទ Bunker Buster ដែលជាគ្រាប់បែកបែបបញ្ជាពីចំងាយ(Guided bomb)។ ក្រុមមន្ត្រីរបស់អាមេរិក បានថ្លែងប្រាប់អ្នកកាសែតថា គោលបំណងសំខាន់របស់អាមេរិក ក្នុងការដាក់ពង្រាយសព្វាវុធទាំងនោះ គឺសំដៅទៅលើប្រទេសអ៊ីរ៉ង់ តែម្តងដោយបញ្ជាក់ដែរថាយន្តហោះចម្បាំងនីមួយៗ អាចផ្ទុកគ្រាប់បែកប្រភេទនេះដល់ទៅ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានប្រកាសកញ្ចប់សព្វាវុធថ្មីចំនួន១,១ពាន់លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ដោយប្តេជ្ញាបន្តបង្កើនការការពារកោះនេះ ខណៈដែលភាពតានតឹងកើនឡើង ជាមួយទីក្រុងប៉េកាំង ដែលបានព្រមានក្រុងវ៉ាស៊ីនតោនអំពី “វិធានការណ៍តបត” ។ គួរបញ្ជាក់ថា ការលក់ចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក បានកើតឡើងមួយខែបន្ទាប់ពីប្រធានសភា លោកស្រី...
បរទេស៖ ការចំណាយលើសព្វាវុធបរមាណូជាសាកល បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2021, នេះបើយោងតាមរបាយការណ៍ ចុងក្រោយបង្អស់របស់យុទ្ធនាការអន្តរជាតិដើម្បីលុប បំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ឥណ្ឌា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ប្រទេសរបស់លោកកំពុង ផ្តល់កញ្ចប់ ជំនួយសន្តិសុខបន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃ ១ពាន់លានដុល្លារអាមេរិក ព្រមទាំងជំនួយមនុស្សធម៌ ដែលមានតម្លៃ ២២៥លានដុល្លារ។ លោក បៃដិន បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelensky អំពីការសម្រេច ចិត្តក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ដែលប្រធានាធិបតីអាមេរិកបាននិយាយថា ជំនួយសន្តិសុខនឹងរួមបញ្ចូល...