ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសផ្តល់កញ្ចប់ជំនួយយោធា ថ្មីសម្រាប់អ៊ុយក្រែន

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាសក្នុងការបញ្ចេញ ជំនួយជាអាវុធដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។

ការប្រកាសដែលត្រូវបានយកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេលដែលអ៊ុយក្រែន គ្រោងនឹងរៀបចំផែនការវាយប្រហារ ទៅលើកងកម្លាំងយោធារុស្សី នាពេលខាងមុខហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផងដែល វានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា។

ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិកគឺជាជំនួយយោធាលើកទី ៣៧ហើយសម្រាប់ប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីខែសីហាឆ្នាំ ២០២១ហើយចំនួនសរុបគិតជា ទឹកប្រាក់មានប្រមាណជា ៣៥,៧ពាន់លានដុល្លារគិតចាប់តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិការពិសេសលើប្រទេសអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរប៉ង់តាហ្គោន កញ្ចប់យោធាទាំងនោះរួមមានគ្រាប់រំសេវសម្រាប់កាំភ្លើងធំ HIMARS ដែលផ្តល់ដោយអាមេរិក របស់អ៊ុយក្រែន កាំជ្រួច 155 មីលីម៉ែត្រ និងកាំភ្លើងធំ កាំភ្លើងត្បាល់ កាំជ្រួចដឹកនាំដោយខ្សែ មីស៊ីលប្រឆាំងរថក្រោះបាញ់ស្មា និងគ្រាប់រ៉ុក្កែត Hydra-70ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top