ព្រឹត្តិការណ៍
ពុទ្ធបាទទម្ងន់៣តោន កាលពីអំឡុងសតវត្ស១៤-១៦ កំពុងតាំងបង្ហាញក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ
ភ្នំពេញ ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ មានទម្ងន់ប្រមាណ៣តោន ដើម្បីផ្ដល់ការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឲ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនឹងព្រឹត្តិការណ៍ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឲ្យដឹងថា...