ចិន៖ តារាសម្ដែងជនជាតិអាមេរិកដើមកំណើតចិន នាង Liu Yifei បានធ្វើឲ្យអ្នកចូលរួមទស្សនាការតាំងពិពណ៌គ្រឿងអលង្ការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារនាងស្លៀករ៉ូបដែលតុបតែងដោយផ្កាក្រណាត់ចំនួន ៣,០០០ទង និងខ្សែកមានតម្លៃជាង ១៤លានដុល្លារអាមេរិក ខណៈនាងកំពុងឈរជិតតារាសម្ដែងស្រីនាង Zhao Lusi ។ យោងតាម Sohu បាននិយាយថា នាង Liu បានចូលរួមក្នុងព្រឹត្តិការណ៍ Shanghai កាលពីថ្ងៃទី៦...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យាថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយហិរញ្ញវត្ថុប្រហែល ៥០ពាន់លានដុល្លារដល់ទ្វីបអាហ្រ្វិកក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយរួមគ្នាបន្តធ្វើទំនើបកម្មនៃប្រទេសកំពុងអភិវឌ្ឍន៍ និងកំពុងរីកចម្រើនដែលត្រូវបានគេហៅថាជាសកលខាងត្បូង (Global South)។ នៅក្នុងសុន្ទរកថាសំខាន់របស់លោកនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង លោក ស៊ី បានស្នើឱ្យបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងប្រជាជាតិអាហ្រ្វិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយមហាអំណាចអាស៊ីទៅជាយុទ្ធសាស្ត្រ និងកសាង “សហគមន៍ ជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី”...
នៅក្នុងឆ្នាំ២០២២នេះ ប្រទេសទាំង ២៥នេះក្ដោបក្ដាប់សេដ្ឋកិច្ច សកលសរុប ៨៤% នេះបើតាមទិន្នន័យចុងក្រោយ របស់អង្គការមូលនិធិ រូបិយប័ណ្ណពិភពលោក (IMF)។ យោងតាមប្រភពខាងលើនេះ ពិភពលោកនៅក្នុងឆ្នាំនេះមានផលទុនសរុប ឬ ហៅកាត់ថា GDP សរុប ១០១,៦ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ ដោយក្នុងនោះសហរដ្ឋអាមេរិក មានសេដ្ឋកិច្ចលេខ១ ជាមួយនឹង GDP សរុប ២៥ទ្រីលានដុល្លារ...
វ៉ាស៊ីនតោន៖ វិទ្យាស្ថានប្រតិបត្តិហិរញ្ញវត្ថុម៉ិកស៊ិក (IMEF) បានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក កំពុងប្រឈមនឹងហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលរំពឹងទុក ក៏ដូចជាអតិផរណាពិភពលោក និងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល។ នៅក្នុងការព្យាករណ៍ប្រចាំខែដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន IMEF បានធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំ២០២២ ពី ១,៩ ភាគរយទៅ ២,៥ ភាគរយ ប៉ុន្តែបានទម្លាក់វាសម្រាប់ឆ្នាំ២០២៣ ពី ១,២ ភាគរយទៅ ១,១ភាគរយ។ ប្រធាន...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើសេចក្តីថ្លែងការណ៍មួយបកស្រាយអំពីផែនការមេរបស់រដ្ឋាភិបាលរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ ដែលក្នុងនោះមានទាំងការនាំយកតួកគីក្លាយជាប្រទេស សេដ្ឋកិច្ចធំបំផុតទាំង១០លើលោកផងដែរ។ នៅក្នុងសារមួយដែលលោកថ្លែងដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំ សកលមេដឹកនាំតួកគីរូបនេះបានបង្ហាញអំពីសុទិដ្ឋិនិយមយ៉ាង ខ្លាំងទៅលើកិច្ចការងាររបស់រដ្ឋាភិបាលជាពិសេសទៅលើ កិច្ចការងារនយោបាយសេដ្ឋកិច្ចនិងសង្គម។ នៅចំពោះមុខផែនការដ៏ធំមួយនេះលោក Erdogan បានបញ្ជាក់ថាតួកគីនឹងបង្កើតប្រវត្តិសាស្ត្រសេដ្ឋកិច្ចតាមរយៈការពង្រឹងទៅលើវិស័យ វិនិយោគការបង្កើនចំនួនការងារការបង្កើនចំនួនផលិត កម្មនិងការនាំចេញរបស់ប្រទេសផងដែរ។ គួរឲ្យដឹងដែរថាសម្រាប់ឆ្នាំ២០២១ នេះតួកគីបានទទួលកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សំគាល់ប្រមាណជា៩ភាគរយហើយរំពឹងទុកថានឹងមានចំនួនកើនឡើង ខ្លាំងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរក្សាការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក ៦ ភាគរយ សម្រាប់ឆ្នាំ២០២១ ដោយមានចក្ខុវិស័យ សេដ្ឋកិច្ចធ្លាក់ចុះ នៅទូទាំងប្រទេស ចាប់តាំងពីការព្យាករណ៍របស់ខែមេសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ ប្រធានសេដ្ឋវិទូរបស់ IMF លោកស្រី Gita Gopinath បានប្រាប់សន្និសីទ...