សុខភាព និង ផ្លូវភេទ
៥ វិធីជៀសវាង ការឡើងទំងន់ ពេលអង្គុយធ្វើការ
តើអ្នកអារម្មណ៍ថា រវល់ខ្លាំងណាស់មែនទេ ដោយត្រូវអង្គុយធ្វើការពេញមួយថ្ងៃ និងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ? ជាក់ស្តែង ការអង្គុយធ្វើការនៅការិយាល័យ យូរពេញមួយថ្ងៃដោយ គ្មានលំហាត់ប្រាណអ្វីសោះ អាចធ្វើឲ្យអ្នកឡើងទំងន់ បានយ៉ាងងាយ។ ហេតុដូច្នេះអ្នកគួរតែឆ្លៀតពេល ដើម្បីធ្វើចលនារាងកាយ ដើម្បីឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ដោយឡែក ក្រោមនេះគឺជាវិធីមួយចំនួនដែល អ្នកគួរតែអនុវត្តនៅ ពេលអ្នកអង្គុយធ្វើការយូរ ដើម្បីជៀសវាងការឡើងទំងន់។ វីធីទី១: ជៀសវាងការអង្គុយគងទាក់ខ្លា បន្ទាប់ពីអ្នកអង្គុយលើកៅអីរួចហើយ អ្នកតែងតែលើកជើងគងលើគ្នាភ្លាម។...