វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងមើលឃើញការកើនឡើង នៃអំពើហឹង្សាដោយកាំភ្លើង ខណៈដែលអត្រាទិញកាំភ្លើង បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយមានការប៉ាន់ប្រមាណថា មានកាំភ្លើងចំនួន ៤៣ លានដើមបានទិញនៅពេលអត្រានៃការស្លាប់ ដោយកាំភ្លើងក៏ឈានដល់ កំណត់ត្រាខ្ពស់បំផុតផងដែរ ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) មនុស្សប្រហែល ៤២២ៗនាក់បានស្លាប់ដោយសាររបួសទាក់ទងនឹងកាំភ្លើង នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០...
បរទេស ៖ ទីបញ្ជាការការពារដែន អាកាសអាមេរិកខាងជើង (NORAD) បានប្រើយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ដើម្បីហោះប្រដេញ “រក និង តាមដាន កំណត់អត្តសញ្ញាណ និងស្ទាក់ចាប់” យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 របស់រុស្ស៊ី ២គ្រឿង នៅជិតរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទ។ NORAD បាននិយាយថា...
បរទេស៖ យោងតាមការសិក្សានិងវិភាគ ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់កាសែត The Bloomberg តាមរយៈសន្ទស្សនៃការវាស់វែង ចំនួន១៣ក្នុងការប្រើប្រាស់ បានរកឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ច្បាស់ណាស់១០០ភាគរយ នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងរយៈពេល១២ខែខាងមុខ។ នៅក្នុងការសិក្សាស្រាវជ្រាវដដែល ក៏បានសិក្សានូវករណីដែលកាន់តែអាក្រក់ សម្រាប់សេដ្ឋកិច្ចអាមេរិកទៀតនោះ គឺថាលទ្ធភាពនៃការធ្លាក់ចុះ ទៅក្នុងវិបត្តិសេដ្ឋកិច្ច អាចនឹងមានល្បឿនលឿនជាងនេះត្រឹមតែ១១ខែ មានប្រមាណជា៧៣ភាគរយ ឬរយៈពេល១០ខែក្នុងលទ្ធភាព២៥ភាគរយផងដែរ។ ក្រៅពីនោះក៏មានការស្រាវជ្រាវផ្សេងទៀត ដែលបានធ្វើឡើងដោយក្រុមអ្នកសេដ្ឋកិច្ចវិទូ ប្រមាណជា៤២នាក់ផងដែរ...
អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រលើការសម្រេចចិត្តរបស់ខ្លួន ក្នុងការសាងសង់តេឡេស្កូប ស្វែងរកមនុស្សភពក្រៅរបស់ព័រតូរីកូឡើងវិញ នៅព័រតូរីកូបានដួលរលំនៅឆ្នាំ ២០២០ ដោយសារប្រទេសនេះ មានកន្លែងរ៉ាដាផ្សេងទៀត អាចធ្វើជាផ្នែកមួយនៃបេសកកម្ម ដែលក្រុមអង្កេតការណ៍ Arecibo ធ្លាប់បានប្រព្រឹត្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ តេឡេស្កុបត្រូវបានខូចខាង និងឈប់ដំណ្តើរការកាលខែធ្នូ នៅពេលខ្សែដែលផ្ទុកនូវវេទិកាទទួលទម្ងន់ ៩០០តោនបានខ្ទាស់ ហើយបានបញ្ជូនរចនាសម្ព័ន្ធដ៏ធំ ដែលហក់មកលើចានឆ្លុះបញ្ចាំង មានកម្ពស់ជាង...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានព្រមានថា ខ្លួនអាចដាក់ទណ្ឌកម្ម លើប្រជាជន ប្រទេស និងក្រុមហ៊ុន ដែលផ្តល់គ្រាប់រំសេវ ដល់រុស្ស៊ី ឬគាំទ្រអគារឧស្សាហកម្ម យោធារបស់ខ្លួន ខណៈដែលក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធ លើទីក្រុងម៉ូស្គូ...
បរទេស៖ ទីក្រុងគៀវ បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តល់អាវុធទំនើបបន្ថែមទៀត បន្ទាប់ពីទីក្រុងម៉ូស្គូបានធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ, នេះបើយោងតាមទស្សនាវដ្តី Foreign Policy ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លិខិតដែលផ្ញើដោយលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានស្នើសុំសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធការពារដែនអាកាស មីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ...
ដាម៉ាស់៖ ទូរទស្សន៍ Press TV របស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសស៊ីរី បានថ្កោលទោសការប្លន់យកប្រេងរបស់សហរដ្ឋអាមេរិកពីទឹកដីរបស់ខ្លួនថាជា “ទង្វើនៃការលួចប្លន់ និងការប៉ុនប៉ងវិលត្រឡប់ទៅកាន់សម័យអាណានិគម” ។ ក្រសួងការបរទេស និងជនបរទេសស៊ីរី បានឲ្យដឹងថា ការរត់ពន្ធប្រេងរបស់សហរដ្ឋអាមេរិក និងផ្ទេរទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាង គឺជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះទង្វើបែបនេះ។ ការថ្កោលទោសរបស់ប្រទេសស៊ីរី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា អភិបាលក្រុង Andriy Sadovyi បានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង Lviv នៅថ្ងៃអង្គារនេះ បានធ្វើឱ្យផ្នែកមួយនៃទីក្រុងភាគខាងលិចអ៊ុយក្រែនគ្មានថាមពលប្រើប្រាស់ ។ សាក្សីមកពីទីភ្នាក់ងារ Reuters ម្នាក់បានរាយការណ៍ពីការផ្ទុះចំនួន៣ដងនៅក្នុងទីក្រុងភ្លាមៗនាពេលរសៀលម៉ោងក្នុងស្រុក ។ លោក...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង នឹងត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងនៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងពីលើ ប្រទេសជប៉ុន ហើយបាននាំមកនូវការថ្កោលទោសយ៉ាងរហ័សពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ជាការឆ្លើយតប។ នៅព្រឹកថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលពីដីទៅដី ចំនួន៤គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ក្នុងអំឡុងសមយុទ្ធរួមគ្នា ដែលធ្វើឡើងជាផ្នែកនៃការឆ្លើយតបរបស់ពួកគេ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ភាគហ៊ុន Wall Street បានទទួលរងនូវផ្លូវអាក្រក់មួយទៀត កាលពីម្សិលមិញ ខណៈទិន្នផលមូលបត្រ បំណុលរបស់សហរដ្ឋអាមេរិក បានបន្តការកើនឡើង របស់ពួកគេនៅថ្ងៃដ៏អាក្រក់ សម្រាប់ភាគហ៊ុន របស់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យា យក្សផ្សេងទៀត ។ របាយការណ៍សេដ្ឋកិច្ច កាលពីម្សិលមិញរួមបញ្ចូល...