បរទេស៖ សហភាពអឺរ៉ុប បានត្រៀមខ្លួនជាស្រេច ដើម្បីបន្តផ្តល់ជំនួយបន្ទាន់ ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនឹងរក្សាការឃ្លាំចាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះរដ្ឋាភិបាលថ្មីរបស់ពួកតាលីបង់ នេះបើយោងតាមសម្តីមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបមួយរូប នៅថ្ងៃពុធនេះ។ អនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហភាពអឺររ៉ុប ត្រៀមខ្លួនជាស្រេច ដើម្បីបន្តផ្តល់ជំនួយមនុស្សធម៌” ហើយលោកបន្ថែមថា ប៉ុន្តែជំនួយរយៈពេលវែង គឺអាស្រ័យលើពួកតាលីបង់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងកាតា បានជំរុញឱ្យក្រុមតាលីបង់ អាហ្វហ្គានីស្ថាន រស់នៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការជម្លៀស ពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអំពាវនាវនេះបានកើតឡើង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅទីក្រុងដូហា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ជាមួយរដ្ឋមន្ត្រីការបរទេសកាតា...
ក្រុមតាលីបង់ កំពុងតាមរកប្រជាជនអាហ្វហ្គានីស្ថាន ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដើម្បីយកមកសម្លាប់ចោល។ កាលពីពេលដែលក្រុម តាលីបង់ កាន់អំណាចនៅកំឡុងឆ្នាំ ១៩៩៦ ដល់ ២០០១ អ្នកស្រលាញ់ភេទដូចគ្នា ក្នុងប្រទេសអហ្វហ្គានីស្ថាន ត្រូវបានកាត់ទោសប្រហារជីវិត។ សិស្សស្រីម្នាក់អាយុ ២០ឆ្នាំ សុំមិនបញ្ចេញឈ្មោះ ដើម្បីរក្សាសុវត្ថិភាព បានឱ្យដឹងថា នាងជាអ្នកស្រលាញ់ភេទដូចគ្នា ហើយពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ។ នារីខាងលើ សង្ឃឹមថា...
BBC ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា យោធាអាមេរិក បញ្ចប់ការដកទ័ព របស់ខ្លួន នៅថ្ងៃទី៣១ ខែសីហា បន្ទាប់ពីសង្គ្រាម២ ទសវត្សរ៍ដោយទុកឱ្យតាលីបង់ ជាអ្នកទទួលខុសត្រូវ ។ ឧត្តមសេនីយ៍ Frank McKenzie ដែលជាអ្នកត្រួតពិនិត្យលើការ ដកចេញនេះបានថ្លែងថា...
បរទេស៖ សមាជិកសភា និងមន្រ្តីយោធាត្រូវបាន គេរាយការណ៍ថា មានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះ ជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសចេញ។ យោងតាមវែបសាយ Yahoo ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ពី Politico នៅថ្ងៃព្រហស្បតិ៍ គឺមន្រ្តីអាមេរិកនៅទីក្រុងកាប៊ុល “បានផ្តល់ឱ្យតាលីបង់នូវ បញ្ជីឈ្មោះពលរដ្ឋអាមេរិក...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជួយក្នុងដំណើរជម្លៀសបុគ្គលិកអាមេរិកនិងជនជាតិអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ យន្តហោះចំនួន៨គ្រឿង ដែល៤គ្រឿងមកពីក្រុមហ៊ុន United Airlines និង៣គ្រឿងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក គឺក្រុមហ៊ុន Delta Air Lines ក្រុមហ៊ុន Atlas Air និងក្រុមហ៊ុន Omni Air...
បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានចោទបណ្ដាប្រទេស លោកខាងលិច ពីបទបង្កវិបត្តិជនភៀសខ្លួន ពិភពលោក ក្រោយពួកតាលីបង់ កាន់កាប់ទីក្រុងកាប៊ុល ប៉ុន្តែមិនបាននិយាយរំឭក ដល់ព្រឹត្តិការណ៍ថ្មីៗនេះ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាននោះទេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើគេហទំព័រខ្លួន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការបរទេស កូរ៉េខាងជើង បាននិយាយថា ប្រទេសលោកខាងលិច...
ប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមអ៊ីស្លាមជ្រុលនិយម ដណ្ដើមបានអំណាចពីរដ្ឋាភិបាល និង ប្រធានាធិបតី លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស បណ្ដាញសង្គមល្បីៗនៅប្រទេស Facebook, Twitter, WhatsApp និង YouTube ចាប់ផ្ដើមមានការប្រែប្រួលខ្លាំង។ ជាក់ស្ដែង ក្រុមតាលីបង់ កំពុងកាន់គណនី WhatsApp របស់អតីតមន្រ្តីរដ្ឋាភិបាលជាបន្តបន្ទាប់ ប៉ុន្ដែមានគណនីមួយចំនួនត្រូវបានបិទខ្ទប់ដោយក្រុមហ៊ុន...
អាហ្វហ្គានីស្ថាន បានក្លាយជាប្រទេសដែលហែកហួរដោយសង្គ្រាម និងសម្បូរក្រុមសាសនាជ្រុលនិយម តែមែនទែនទៅប្រទេសនេះធ្លាប់ជាទីឋានស្ងប់សុខរបស់ពុទ្ធសាសនិក ដែលពុទ្ធសាសនា ត្រូវបាននាំមកកាន់ប្រទេស អាហ្វហ្គានីស្ថាន ក្នុងសតវត្សរ៍ទី ១ ដោយចក្រភពគូសាន។ ដំណើរធម្មយាត្រាពីគ្រប់ទិសទី នៃតំបន់អាស៊ីកណ្ដាល និងខាងត្បូង មកកាន់តំបន់ភ្នំដ៏ដាច់ស្រយាលនេះ បានកសាងអារាម និងចម្លាក់ពុទ្ធបដិមាដ៏ធំសម្បើមជាច្រើន ល្អាងជីកក្នុងភ្នំថ្មកំបោរ និងទីឋានសមាធិច្រើនសន្ធឹកទៀត ។ យ៉ាងណាគ្រាដែលសាសនាអ៊ិស្លាមជ្រៀប ចូលដល់តំបន់អាស៊ីកណ្ដាល ប្រមុខដឹកនាំសាសនាថ្មីបានបញ្ជាឲ្យកម្ទេចតំបន់ប្រវត្ដិសាស្ដ្រពុទ្ធសាសនាទាំងអស់។...
សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិក បានអំពាវនាវ ដល់គ្រប់ភាគីទាំងអស់ រាល់ការចាកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន របស់ជនបរទេស ក៏ដូចជាពលរដ្ឋអាហ្វហ្គានីស្ថាន ត្រូវតែអនុញ្ញាតិ និងធានាពីសុវត្ថិភាព នៃការចាកចេញរបស់ពួកគេ ។ នេះបើតាមប្រភពព័ត៌មាន ស៊ីអិនអិន ។ ពលរដ្ឋអាហ្វហ្គានីស្ថាន និងពលរដ្ឋអន្តរជាតិដែលចង់ចាកចេញពីប្រទេស គឺត្រូវអនុញ្ញាត ដោយផ្លូវទៅកាន់ ព្រលានយន្តហោះ និងព្រំដែន...