ព្រុចសែល ៖ អ្នកនាំពាក្យបានឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានពន្យារពេលការចរចា ពាណិជ្ជកម្មសេរីជាមួយ អូស្ត្រាលី រយៈពេលមួយខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពីមានជម្លោះរវាងភាគី ទាំងពីរជុំវិញការសម្រេចចិត្ត របស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការលុបចោលកិច្ចព្រមព្រៀង នាវាមុជទឹកតម្លៃរាប់ពាន់លាន អឺរ៉ូជាមួយប្រទេសបារាំង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជំនួសវិញជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស...
បរទេស ៖ នៅមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានធ្វើការរិះគន់ ចំពោះកិច្ចព្រមព្រៀង អាមេរិក-អង់គ្លេស ផ្តល់ឲ្យអូស្ត្រាលី នូវបច្ចេកវិទ្យានាវាមុជទឹក ដោយនិយាយថា មានការខ្វះខាតតម្លាភាព និង ភាពស្មោះត្រង់ជាក់ស្តែង ។ យោងតាមសេចក្តី រាយការណ៍មួយ...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក អឺរ៉ុប និងកន្លែងផ្សេងទៀតកាលពីថ្ងៃពុធ បានព្រមព្រៀង ធ្វើការរួមគ្នាក្នុងការដោះស្រាយស្ថានការណ៍ នៅអាហ្វហ្កានីស្ថាន ខណៈភាគីទាំង៣ ស្វែងរកការធានាការចាកចេញ ប្រកបដោយសុវត្ថិភាព សម្រាប់អ្នកដែលភៀសខ្លួន ចេញពីប្រទេស ដែលគ្រប់គ្រងដោយក្រុមតាលីបង់ ។ ដោយមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងថា ភាពមិនច្បាស់លាស់...
ព្រុចសែល ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានផ្តល់អនុសាសន៍ថា រដ្ឋជាសមាជិក នៃសហភាពអ៊ឺរ៉ុប ចាប់ផ្តើមដំណើរការឡើងវិញ នូវការដាក់ កំហិតលើ អ្នកដំណើរមកពី សហរដ្ឋអាមេរិក ដោយសារតែការកើន ឡើង នៃការឆ្លងជំងឺកូវីដ-១៩ នៅទីនោះ ។ ការសម្រេចចិត្ត ដែលក្រុមប្រឹក្សា បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍មួយ បានច្រានចោលការ សម្រេចចិត្ត...
ព្រុចសែល ៖ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខ បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេស រុស្ស៊ី និងសហភាព អ៊ឺរ៉ុប ស្ថិតនៅក្នុងកម្រិតមួយទាបបំផុត ហើយភាពជាដៃគូថ្មី ដែលអនុញ្ញាត ឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ គឺជា“ ទស្សនវិស័យវែងឆ្ងាយ” ។...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថ្នាក់ដឹកនាំណាតូ នៅថ្ងៃចន្ទនេះថា កិច្ចការពារអឺរ៉ុប តួកគីនិងកាណាដា គឺជាកាតព្វកិច្ចដ៏ពិសិដ្ឋមួយសម្រាប់សហរដ្ឋអាមេរិក ហើយនេះជាឥរិយាបថផ្ទុយគ្នា ពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលគម្រាមដកអាមេរិកចេញពីសម្ពន្ធមិត្តយោធា។ នៅពេលធ្វើដំណើរទៅដល់ទីក្រុងព្រួចសែល បន្ទាប់ពីជំនួបកំពូល G7 កាលពីចុងសប្ដាហ៍ នៅក្នុងប្រទេសអង់គ្លេសនោះ លោក...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសចំនួន១០ បានព្រមព្រៀងគ្នាធ្វើឲ្យកាន់ តែប្រសើរឡើងនូវសមត្ថភាព របស់អាកាសយានិកយោធាខ្លួន តាមរយៈកម្មវិធីហ្វឹកហាត់ការហោះហើរ NATO’s Flight Training Europe នៅថ្ងៃពុធសប្ដាហ៍នេះ។ សេចក្តីថ្លែងការណ៍នៅថ្ងៃពុធមួយ បាននិយាយថា កងកម្លាំងជើងអាកាសនៃប្រទេសប៊ុលហ្គារី ក្រូអាត សាធារណរដ្ឋឆែក ក្រិក ហុងគ្រី ម៉ុងតេណេហ្គ្រោ ម៉ាសេដូណាខាងជើង ព័រទុយហ្គាល់ រ៉ូម៉ានី...
បរទេស ៖ មុននេះជើងហោះហើរ របស់អាកាសចរណ៍ Ryanair បានចុះចតនៅទីក្រុង Minsk ប្រទេសបេឡារុស ជុំវិញការគំរាម បំផ្ទុះគ្រាប់បែក ដែលក្រោយមក ទើបដឹងថា ជាព័ត៌មានក្លែងក្លាយ ។ ទោះយ៉ាងណាក្នុងចំណោម អ្នកដំណើរទាំងនោះ គឺមានលោក Roman Protasevich ជាអ្នកកាសែត បេឡារុស ដែលបានសហការបង្កើត...
បារាំង ៖ ក្រុមអ្នកវិទ្យាសាស្ត្របារាំង បាននិយាយថា ផ្ទាំងថ្មដែលមានអាយុកាលសម័យសំរិទ្ធ ត្រូវបានជីករកឃើញ នៅប្រទេសបារាំង កាលឆ្នាំ ១៩០០ សម្រាបការវិភាគថ្មីមួយគិតថា វាជាផែនទី មានអាយុកាលចំណាស់ជាងគេ នៅអឺរ៉ុបនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកវិទ្យាសាស្ត្របារាំង បានកំណត់សញ្ញាសម្គាល់ ដែលត្រូវបានគូសនៅ ៤០០០ ឆ្នាំ មុនហើយពិពណ៌នាអំពីតំបន់មួយ នៅភាគខាងលិច...
ទ្វីបអ៊ឺរ៉ុប ៖ ការសិក្សាថ្មីមួយ បានព្រមានថា ភាពរាំងស្ងួតនៅរដូវក្តៅ ក្នុងទ្វីបអ៊ឺរ៉ុប នាបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរ ជាងអ្វីទាំងអស់ កាលពី ២,១០០ ឆ្នាំកន្លងមកនេះ ដោយសារការប្រែប្រួល អាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ បានសិក្សាអំពីស្នាមប្រេះ ដូចម្រាមដៃគីមី – អ៊ីសូតូមកាបូន និងអុកស៊ីសែន...